គ្រាន់​ឮសូរឲ្យសាកញ៉ាំខួរជ្រូក Lisa គ្រវីក្បាល ញ័រខ្លួន​ដូចកូនសត្វ

  • 2020-03-19 04:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្ម​វិធី​ «Youth With You» រដូវកាល​ទី ២​ Lisa (ក្រុម​ BLACKPINK) ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​គ្រូបង្វឹក ហើយ​ជា​ពេល​វេលា​អស្ចារ្យ​សម្រាប់​យុវវ័យចិនដែល​ចង់​បង្ហាញ​សមត្ថភាព​ និង​អាច​ទទួល​បាន​បទពិសោធន៏​ល្អៗពី​តារា​ K-Pop ម្នាក់​នេះ។

វត្តមាន​របស់​នាង​ក្នុង​កម្មវិធី​នេះ​ពិត​ជា​មាន​ការ​ចាប់អារម្មណ៍ជា​ខ្លាំង ពិសេស​បាន​មក​ជុំ រួម​ការងារ​ជាមួយ​នឹង​ Ella (ក្រុម S.H.E) Jony J និង​ Cai Xukun។ អ្វី​ដែល​សំខាន់​ ទោះ​បី​ជួប​គ្នា​ដំបូង​មែន​ប៉ុន្តែ​ពួកគេ​មាន​ប្រាស្រ័យ​ទាក់ទងគ្នា​ល្អ​ ហើយ​បង្ក​បរិយាកាស​រីករាយ​ជាច្រើន​ដល់​អ្នក​ដែល​ទស្សនា។

ជាក់ស្ដែង​ ក្នុង​ចំណោមកម្មវិធី​កម្សាន្ត​ផ្សេងៗនោះ​ មាន​ឈុត​មួយ​ Ella បាន​ណែនាំ​អាហារ​ល្បី​មួយមុខគឺ​ ខួរជ្រូក ទៅ​ឲ្យ​ Lisa ញ៉ាំ។ ប៉ុន្តែ​គ្រាន់តែ​ឮ ខួរជ្រូក​ Lisa វិញ​ឡើង​ញ័រខ្លួន​ ហើយ​គ្រវីក្បាល​មិន​ចង់ញ៉ាំទេ។ ទោះ​បី​ Ella បញ្ចុះបញ្ចូល​ឲ្យ​ញ៉ាំ​យ៉ាង​ណា ក៏​នាង​បដិសេធ​ ហើយ​សម្រេច​សាក​នៅ​លើក​ក្រោយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី