Live វីដេអូដេកលើគ្រែលេងៗ អាចរកបានរាប់ពាន់ដុល្លារ

  • 2020-03-19 06:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Streamer (អ្នក​ផ្សាយ​ផ្ទាល់​វីដេអូ) នៅ​លើ Twitch មួយ​រូប​ដែល​មាន​ឈ្មោះ Matthew Rinaudo បាន​ប្រាប់​អំពី​រឿង​រ៉ាវ​នៃ​ការ​រក​លុយ​បាន​ដល់​ជាង ៥ ពាន់​ដុល្លារ ពី​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​បង្ហាញ​អំពី​ការ​ដេក​លើ​គ្រែ។

Rinaudo បាន​​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ ដោយ​ចាប់​ផ្ដើម​ដំណើរ​ការ​នូវ​ Bot មួយ​ដែល​អាច​ឲ្យ​ទស្សនិកជន​របស់​ខ្លួន ផ្ញើ​វីដេអូ​​មក​ឲ្យ​បាន​ ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​បរិច្ចាគ​ថវិកា ហើយ​ក្រោយ​មក Rinaudo ចូល​ដេក។ អ្វី​ដែល Rinaudo ផ្សាយ​ចេញ​ទៅ​គឺ​មាន​តែ​​បង្ហាញ​អំពី​ការ​ដេក​របស់​គេ​ប៉ុណ្ណោះ រួម​ជា​មួយ​វីដេអូ​ដែល​ទស្សនិកជន​បាន​ផ្ញើ។ ក្រោយ​ផ្សាយ​ផ្ទាល់​អស់​រាប់​ម៉ោង Rinaudo បាន​​ភ្ញាក់​ឡើង ​ហើយ​សង្កេត​ឃើញ​ការ​បរិច្ចាគ​មាន​ដល់ ៥ ៦០០ ដុល្លារ។

ការ​ផ្សាយ​ផ្ទាល់​ការ​ដេក​​បាន​ក្លាយ​ជា​ទំនោរ​ថ្មី​បំផុត​មួយ​លើ​សេវាកម្ម Twitch។ ក្រៅ​តែ​ពី​ការ​ផ្សាយ​ផ្ទាល់​ការ​ដេក​ មាន​ Streamer មួយ​ចំនួន​រក​នឹក​ឃើញ​គំនិត​ប្លែកៗ​ដើម្បី​អូស​ទាញ​ទស្សនិកជន​​ឲ្យ​បរិច្ចាគ​កាន់​តែ​ច្រើន។ ជាក់​ស្ដែង​ Streamer ម្នាក់​ឈ្មោះ Siragusa បាន​​ដាក់​​លក្ខខណ្ឌ​​ថា​ ​​រៀង​រាល់​ការ Subscribe ចំនួន ២០ នាក់​លើ​គណនី​របស់​​នាង នាង​នឹង​​កាត់​បន្ថយ​ម៉ោង​លើ​នាឡិកា​រោទ៍​រយៈពេល ១ ម៉ោង៕​​​

ប្រភព៖ Wired   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម