មិនលើកលែង! រកឃើញសមាជិកសភាអាមេរិកដំបូងគេបង្អស់ ឆ្លងមេរោគ Covid-19

  • 2020-03-20 02:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​សភា​រដ្ឋ​ផ្លរីដា បាន​ក្លាយ​ជា​សមាជិក​សភា​អាម៉េរិក​ដំបូង​ដែល​ឆ្លង​វីរុស​កូវី​ដ​១៩ ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មីនា​។​

​ការិយាល័យ​របស់​សមាជិកសភា ម៉ា​រី​អូ ឌៀ​ស​-​បា​ឡា​ត​(Mario Diaz-Balart)​បាន​និយាយថា លោក​បាន​ជូនដំណឹង​ថា​លោក​បាន​ពិនិត្យ​ឃើញ​មាន​វីរុស​កូវី​ដ​១៩​។​ ​សមាជិកសភា​មក​ពី​បក្ស​សាធារណរដ្ឋ​រូប​នេះ​ដែល​តំណាងឲ្យ​ប្រជាជន​មួយផ្នែក​នៃ​ក្រុង​ម៉ា​យ​អា​មី ដើរ​តាម​លំនាំ​របស់​ចៅហ្វាយក្រុង​ម៉ា​យ​អា​មី ​លោក ហ្វ្រង់​ស៊ីស ស៊ូ​អា​រេស ដែលបាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​លោក​ឆ្លង​វីរុស​កូរ៉ូណា​។​ ​ឌៀ​ស​-​បា​ឡា​ត បាន​និយាយថា លោក​នឹង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​និង​ធ្វើការ​ចេញពីផ្ទះ​នៅ​ក្រុង​វ៉ាស៊ីនតោន​។

គួរ​បញ្ជាក់​ថា បើគិត​មកទល់ពេលនេះ​អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​ជាង​៧.៣០០​នាក់ និង​ជាង​១១០​នាក់​ស្លាប់​៕​

ប្រភព ៖ rasmeinews