Neymar ​ឡើង​យន្តហោះ​ទៅ​ស្រុក​ភ្លាម ​មុន​ពេល​ក្រុង​បារីស​បិទ ដោយសារ Covid-19

  • 2020-03-20 07:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ឡើង​យន្ដហោះ​ជាមួយ Thiago Silva ​ទៅ​ប្រទេស​ប្រេស៊ីល​បាត់​ទៅហើយ ​មុន​ពេល​បារាំង​បាន​ប្រកាស​បិទ​ក្រុង​ប៉ារីស។

​បារាំង ​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ​ខ្លាំង​ផង​ដែរ ​ដោយ​មេរោគ Covid-19 ​។ ​បច្ចុប្បន្ន​នេះ ​ទីក្រុង​បារីស​បានប្រកាស​បិទ​ទ្វា ​និង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ផ្ទះ​នោះ​ទេ រហូត​ដល់​មាន​ការ​ប្រកាស​ថ្មី​ពី​មេរោគ Covid-19 ​ថា​អាច​គ្រប់គ្រង​បាន​ហើយ។ ​មុន​ពេល​ការ​បិទ​ក្រុង​កើត​ឡើង ​កីឡាករ Neymar ​ក៏​បាន​ស្នើ​ក្លឹប​ដើម្បី​ចាកចេញ​ទៅ​ស្រុក​កំណើត​ផង​ដែរ។ ​រូបគេ​បាន​ប្រើប្រាស់​យន្ដហោះ​ផ្ទាល់​ខ្លួន ​ហោះ​ទៅ​ប្រេស៊ីល​ជាមួយ​មិត្ត​រួម​សញ្ជាតិ Thiago Silva ​។

​បារាំង ​មាន​អ្នក​ឆ្លង Covid-19 ​ជិត​១ម៉ឺន​នាក់​ហើយ ​និង​ស្លាប់​ប្រមាណ​ជា​២៦៤​នាក់។ ​បច្ចុប្បន្ន​ក្រុម​វិជ្ជសាស្ត្រ​បារាំង​កំពុង​ស្វះស្វែង​ដើម្បី​ផលិត​ថ្នាំ​ការពារ ​និង​ព្យាបាល​មេរោគ​មួយ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ