ត្រឹមជាង ៣ខែ! Covid-19សម្លាប់ជាង ១ម៉ឺននាក់ទូទាំងសកលលោក ខណៈ ២៥ម៉ឺននាក់ឆ្លងវីរុស
- 2020-03-20 07:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាង ៣ខែ! Covid-19សម្លាប់ជាង ១ម៉ឺននាក់ទូទាំងសកលលោក ខណៈ ២៥ម៉ឺននាក់ឆ្លងវីរុស
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារ Covid-19 ឥឡូវនេះកើនឡើងលើស ១ម៉ឺននាក់ហើយនៅទូទាំងសកលលោក ក្រោយវីរុសផ្ទុះឡើងក្នុងទីក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំមុន។
យោងតាមសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកដែលបានប្រមូលទិន្នន័យឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ខែមីនានេះ អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសជាង ១ម៉ឺននាក់ហើយ។ លើសពីនេះទៀត ចំនួនអ្នកឆ្លងទូទាំងសកលលោក បានឡើងដល់ជាង២៥ម៉ឺននាក់។
គួរបញ្ជាក់ថា របាយការណ៍នេះ បានចេញផ្សាយក្រោយពេលដែលប្រទេសអ៊ីតាលីមានអ្នកស្លាប់ដោយសារវីរុសលើសចិនទៀត ពោលគឺឡើងដល់ ៣ ៤០៥នាក់ ខណៈដែលនៅចិនមាន ៣ ២៤៨ករណី។