ស្រ្ដីខ្មែរ២នាក់ បានឆ្លង Covid-19 នៅកូរ៉េខាងត្បូង
- 2020-03-22 04:18:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្ដីខ្មែរ២នាក់ បានឆ្លង Covid-19 នៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ស្ដ្រីខ្មែរ២នាក់នៅកូរ៉េខាងត្បូង បានឆ្លងមេរោគ Covid-19 កាលពីម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង។
ខ្មែរ២នាក់ខាងលើនេះ ជានារីខ្មែរដែលបានរៀបការប្ដីជនជាតិកូរ៉េខាងត្បូងវ័យ២៣ឆ្នាំ និងម្ដាយអាយុ៤៦ឆ្នាំ នៅក្រុង ប៊ូឆុន។ ស្ដ្រីវ័យ២៣ឆ្នាំនេះ បានឆ្លងពីប្ដីរបស់ខ្លួន ដោយសារតែប្ដីរបស់នាងទើបតែមកពីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងបំផុតនៅកូរ៉េខាងត្បូង។
បច្ចុប្បន្ននេះ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានសុខភាពធម្មតានៅឡើយ។ ដោយឡែកនៅកូរ៉េខាងត្បូងសរុបចំនួនអ្នកឆ្លងដល់ ជាង៨ពាន់នាក់ហើយ ក្នុងនោះមនុស្ស១០៤នាក់បានស្លាប់៕