រំជួលចិត្ត! ពេទ្យចិនជាង ១០០នាក់ទៀត ត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់បេសកកម្មប្រយុទ្ធ Covid-19
- 2020-03-23 02:09:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ពេទ្យចិនជាង ១០០នាក់ទៀត ត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់បេសកកម្មប្រយុទ្ធ Covid-19
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមគ្រូពេទ្យចិនសរុប ១៤៧នាក់ផ្សេងទៀតដែលបានបញ្ជូនមកកាន់ខេត្ត Hubei ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉ូណាវីរុសនោះ ឥឡូវត្រូវបានបញ្ចប់បេសកកម្មរបស់ខ្លួននិងត្រូវត្រឡប់ទៅកាន់ផ្ទះវិញ។ ក្រុមគ្រូពេទ្យទាំង ១៤៧នាក់នេះ ត្រូវបានបញ្ជូនមកពីខេត្ត Gansu ភាគពាយព្យប្រទេសចិន។ ពួកគេគឺជាក្រុមទី ៣ហើយនៃគ្រូពេទ្យទាំងអស់ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្នុងចំណោមពេទ្យដែលបញ្ជូនមកពីទូទាំងប្រទេសចិន។ ក្រុមគ្រូពេទ្យអាចត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ក្រោយស្ថានភាពមានការធូរស្បើយដោយទីក្រុង Wuhan ដែលផ្ទុះវីរុសឡើងដំបូងគេ មិនមានរាយការណ៍ករណីឆ្លងថ្មីក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ហើយអ្នកជំងឺជាង ៩០%ត្រូវបានព្យាបាលជាសះស្បើយ៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពគ្រូពេទ្យចិននាំគ្នាត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់បេសកកម្មប្រយុទ្ធ Covid-19 ៖