មានលក់មួយទឹកហើយ! Galaxy S20 Ultra ទើបចេញលក់ថ្ងៃមុន

  • 2020-03-23 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S20+ | S20 Ultra បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ កុម្ភៈ ដែល​ជា​ស្មាត​ហ្វូន​មាន​កាមេរ៉ា​ខ្លាំង​ដែល​មាន​សមត្ថភាព​មិន​ចាញ់​ម៉ាស៊ីន​ថត​ឡើយ។​​

Galaxy S20+ | S20 Ultraចេញ​លក់​នៅ​លើ​ទី​ផ្សារ​ជា​មួយ​តម្លៃ ១ ០៤៩ដុល្លារ សម្រាប់​ម៉ូដែល S20+ មាន​ជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និង​តម្លៃ ១ ២៦៩ ដុល្លារ សម្រាប់​ម៉ូដែល S20 Ultra មាប​ជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។

ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​មួយ​រយ: S20 Ultra មាន​លក់​មួយ​ទឹក​បាត់​ជា​មួយ​តម្លៃ​ខ្ទង់ ១ ១០០ ដុល្លារ មាប​ជម្រើស RAM 12GB មេម៉ូរី 128GBពណ៌ ខ្មៅ។

អ្វី​ដែល​ពិសេស​នៅ​លើ​ស្មាត​ហ្វូន​មួយ​នេះ​គឺ​សមត្ថភាពកាមេរ៉ាដែល​​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​​ខ្លះៗ​ហើយថា​វា​មាន​កាមេរ៉ា​ចាប់ពី 48MP ដល់ 64MP ឬ 108MP។ ហើយ​អ្វី​ដែល​កាន់​តែ​កាន់​តែពិសេស​នោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និង​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 8K៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង​សុខលី។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម