រួមគ្នារក្សាគម្លាត ដើម្បីសុវត្ថិភាព! Smart ផ្ដល់ជូនទិន្នន័យបន្ថែមដោយឥតគិតថ្លៃឡើងច្រើន

  • 2020-03-23 08:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ស្មាត អាស្សាតា (Samrt Axiata) កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សកម្ម​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​រក្សា​គម្លាត​ពី​គ្នា ​ដើម្បី​កាត់​បន្ថយ​អត្រា​ប្រឈមនឹងការឆ្លងមេរោគកូវីដ១៩​នៅ​កម្ពុជា តាមរយៈ​ការ​គាំទ្រ​អតិថិជន​​​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត ដើម្បី​អាច​ធ្វើ​ការងារ​ពី​ផ្ទះ ឬ រៀន​តាម​អន​ឡាញ​។

ក្នុង​ដំណាក់​កាល​នេះ ក្រុមហ៊ុន​ប្រកាស​​ផ្ដល់​ទិន្នន័យ អ៊ីនធឺណិត បន្ថែម​ទៀត​ ចាប់​ពី​ពេល​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ ២០២០​ សម្រាប់​អតិថិជន​ទាំង​អស់​ ដែល​បាន​បង់​ប្រាក់​ជាមុន​របស់​ Smart នឹង​ទទួល​បាន​ អត្ថប្រយោជន៍​ដូចជា

  • ទទួល​បាន​ទិន្នន័យ​ ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ១ GB រាល់​​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ១​ដុល្លារ រហូត​ដល់​១,២៤ ដុល្លារ ( មាន​សុពលភាព​ ៣​ថ្ងៃ)

  • ទទួល​បាន​ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ២ GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ១,២៥​ដុល្លារ រហូតដល់ ៤,៩៩​ដុល្លារ (សុពលភាព ៧​ថ្ងៃ)

  • ទទួល​បាន​ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ៥ GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ៥​ដុល្លារ រហូត​ដល់ ៩.៩៩​ដុល្លារ (​សុពល​ភាព ១៤​ថ្ងៃ) ទទួល​បាន​ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ១០ GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ១០ដុល្លារ រហូត​ដល់ ៩.៩៩​ដុល្លារ (​សុពល​ភាព ៣០​ថ្ងៃ)

  • អតិថិជន Smart @Homeនឹង​ទទួល​បាន​ការ​ប្រើប្រាស់​អ៊ីនធឺណិត ល្បឿន​លឿន​បំផុត​រហូត​ដល់ ២០០០GB សម្រាប់​អតិថិជន Smart Enterprise នឹង​ទទួល​បាន​ទិន្នន័យ​បន្ថែម​រហូត​ដល់ ១០​GB ក្នុង​មួយ​ខែ​ដោយ​ឥត​គិត​ប្រាក់​នៅ​ខែ​ មីនា និង​មេសា ឆ្នាំ​២០២០។

ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​​ដោយ​សារ​វីរុស​កូវីដ ១៩ ​ក្រុម​ហ៊ុន​ Smart បាន​ចាត់​វិធាន​ការ​នានា​នៅ Smart Shop ទូទាំង​ប្រទេស ក្នុង​ការ​អនុវត្ត​នៃ​ការ​ត្រួត​ពិនិត្យ​កម្ដៅ​ក្នុង​ខ្លួន អនាម័យ​ដៃ និង​ធ្វើ​ការ​សម្អាត​កាន់​តែ​ខ្លាំង​​។ គ្រប់​បុគ្គលិក​ទាំង​អស់​ដែល​​ជួប​ជា​មួយ​អតិជន ត្រូវ​ពាក់​ម៉ាស ឬ​អាច​ធ្វើការ​ពី​ផ្ទះ​បើ​មិន​ចាំ​បាច់។

រាល់​ព្រឹត្តិការណ៍​ផ្សេងៗ​របស់​ក្រុមហ៊ុន​​ត្រូវ​ពន្យារពេល​ទាំង​អស់ ក៏​ដូចជា​លើក​ទឹកចិត្ត​ឲ្យ​មាន​កិច្ច​ប្រជុំ​តាម​អនឡាញ ជា​មួយ​អង្គភាព​ខាង​ក្រៅ។ អតិថិជន​គួរ​ប្រើប្រាស់​កម្មវិធី​ឌីជីថល​ SmartNas ក្នុង​ការ​បញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កម្មវិធី​ជជែក​ផ្ទាល់​តាម​អ៊ីនធឺណិត និង​លេច​ទូរស័ព្ទ​បម្រើ​សេវា (888) ជា​ជម្រើស​ល្អ​ជាជាង​ ជួប​ផ្ទាល់។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗ​ពី​ក្រុមហ៊ុន​ Smart Axiata សូម​តាម​ដាន​លើ​គេហ​ទំព័រ​ ហ្វេសបុក​ផេក ផ្លួវ​ការ​របស់​ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ www.smart.com.kh

អត្ថបទ៖ លីដា

អត្ថបទថ្មី