អ្នកស្រាវជ្រាវ IT បង្កើត ឧបករណ៍វិភាគសំឡេងក្អកស្រដៀងរោគ COVID-19 កំពុងដាក់សាកល្បង
- 2020-03-23 08:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវ IT បង្កើត ឧបករណ៍វិភាគសំឡេងក្អកស្រដៀងរោគ COVID-19 កំពុងដាក់សាកល្បង
ចន្លោះមិនឃើញ
FluSense ជាឧបករណ៍ស្រូបសំឡេងដូចទៅនឹង microphone ប៉ុន្តែវាឆ្លាតវៃដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្ហាញចេញជាភាគរយ ដើម្បីវិភាគថាមនុស្សនោះឈឺឬក៏អត់។ ឧបករណ៍នេះ ទើបនឹងបង្កើតបានជារូបរាងដោយ អ្នកស្រាវជ្រាវមួយក្រុមមកពីមហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋអាមេរិក ។
ដំណើរការ FluSense គឺតាមដានជាបឋមនូវចង្វាក់ដង្ហើមធម្មតា ឬមិនប្រក្រតីទៅតាមសីតុណ្ហភាពក្នុងខ្លួន ចំនួនដងការដកដង្ហើម និងការក្អក ឬកណ្ដាស់ជាដើម។
សហស្ថាបនិកលោក Tauhidur Rahman ផលិតឧបករណ៍ដ៏មានសារៈសំខាន់នេះបានឲ្យដឹងថា បន្ទាប់ពីដាក់វាសាកល្បងនៅបន្ទប់រង់ចាំនៅក្នុងបរិវេណ Campus សាកលវិទ្យាល័យ ចំនួន ៤ កន្លែង (Campus Clinic)។ ជាលទ្ធផលប្រមូលបានទិន្នន័យបានគួរឲ្យកត់សម្គាល់ FluScense ចាប់គំរូបាន ២១ លានសំឡេងដែលគ្មានបញ្ហា និងវិភាគបាន ៣៥០ ០០០ រូបភាពដែលសង្ស័យថាកំពុងចេញរោគសញ្ញា (Thermographic cameras) ។
ត្បិតថាត្រឹមតែការសាកល្បង ស្ថាបនិកដដែល មានសុទិដ្ឋិនិយមថា ម៉ូឌែលឧបករណ៍នេះនឹងអាចធ្វើការបានល្អចាប់បានទម្រង់ជាវីរុស COVID-19 ឬ SARS ផងដែរ ប្រសិនណាបើអភិវឌ្ឃន៍វាបន្ថែមទៅទៀត។ លើសពីនេះទៀត លោកក៏បានជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដើម្បីឲ្យឧបករណ៍នេះបានតេស្តផ្ទាល់ស្វែងរកកម្រិតអាចទុកចិត្តបាន៕