De Ligt អាចនៅលេងឱ្យ Juventus ៥ ទៅ ១០ឆ្នាំទៀត
- 2020-03-23 08:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Ligt អាចនៅលេងឱ្យ Juventus ៥ ទៅ ១០ឆ្នាំទៀត
ចន្លោះមិនឃើញ
ខ្សែការពារហុល្លង់ Matthijs de Lig និងមិត្តស្រី អាចនឹងរស់នៅ និងលេងឱ្យក្លឹបសេះបង្កង់ Juventus រយៈពេល៥ទៅ១០ឆ្នាំ ព្រោះតែពួកគេលង់ស្នេហ៍ទីក្រុង Turin ប្រទេសអ៊ីតាលី។ នេះបើយោងតាមសម្ដីលោក Keye Molenaar ឪពុករបស់នាង AnneKee មិត្តស្រី De Ligt។
លោក Molenaar បញ្ជាក់ថា ៖«ពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ Turin ដូច្នេះពួកគេនឹងនៅទីនេះ ៥ឆ្នាំ ឬអាចដល់១០ឆ្នាំ»។
ចំណែក De Ligt ផ្ទាល់ក៏បានសារភាពថា ទីក្រុង Turin ក៏ជាកន្លែងល្អមួយ ដែលរូបគេត្រូវការរៀនសូត្រច្រើន និងត្រូវអភិវឌ្ឍខ្លួនក្នុងរយៈពេលវែងដូចគ្នា។
ខ្សែការពារវ័យក្មេង De Ligt ត្រូវបាន Juve ប្រជែងយកនឹងជាមួយក្លឹប Barcelona និង PSG ក្នុងតម្លៃ ៨៤លានដុល្លារពីក្លឹប Ajax កាលពីរដូវក្ដៅមុន។
គួរបញ្ជាក់ផងដែរថា បើទោះកីឡាករពីររូប Daniele Rugani, Blaise Matuidi និង Dybala របស់ Juventus ត្រូវបានរកឃើញថាមានផ្ទុក Covid-19 ក្ដី ប៉ុន្តែ De Ligt និងមិត្តស្រី មិនមានផ្ទុកជំងឺកាចសាហាវនេះឡើយ។ យ៉ាងណាកីឡាករ Juventus ទាំងអស់ ត្រូវបានដាក់ដាច់ដោយឡែក។
បច្ចុប្បន្ន អីតាលី មានអ្នកផ្ទុកវីរុសកូវីដ១៩ជាង៥ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ៥ពាន់នាក់ទូទាំងប្រទេស អាក្រក់ជាងប្រទេសចិនទៅទៀត៕