អ្វីទៅដែលក្បាច់គុន Lethwei ខុសពីមួយថៃ និង គុនខ្មែរ?

  • 2020-03-24 06:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lethwei (ឡេតវេ) ត្រូវបានគេស្គាល់ថាជាក្បាច់គុនរបស់មីយ៉ាន់ម៉ា (Burmese Bareknuckle Boxing) ដែលមានអាយុកាលយូរលង់ណាស់មកហើយនិងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្បាច់គុនមួយនេះពិតជាធ្វើឲ្យអ្នកតាមដានរំភើបនិងជាក្បាច់គុនមួយប្រចាំតំបន់អាស៊ី។ Lethwei ត្រូវបានបង្ហាញខ្លួនយ៉ាងរំភើបនៅសង្វៀន ONE Championship។ ក្បាច់គុននេះមានម្ចាស់ខ្សែក្រវាត់ជាច្រើនរួមមាន Mite Yine, Ye Thway Ne, និង Tha Pyay Nyo ដែលពួកគេយកក្បាច់គុននេះទៅប្រកួតក្នុងគុនចម្រុះផងដែរ និងទទួលបានពិសោធន៍ដ៏ជោគជ័យហើយបន្តទៀតទៅថ្ងៃមុខ។ ក្បាច់គុនឡេតវេខុសពីក្បាច់ kickboxing , មួយថៃ និង គុនខ្មែរមួយចំនួន។

ក្បាច់គុនយូរលង់ក្នុងប្រវត្តិសាស្ត្រ

Lethwei ជាក្បាច់គុនបុរាណរបស់មីយ៉ាន់ម៉ាដែលប្រើដើម្បីការពារ និង ទប់ទល់តាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ ក្បាច់គុនបុរាណ Lethwei មានការប្រកួតឡើងដោយមិនមានការដាក់ពិន្ទុត្រឹមត្រូវ ហើយត្រូវប្រកួតបន្តរហូតដល់គូប្រកួតចុះចាញ់, ចាញ់សន្លប់ ឬ ដោយសាររបួស។ Lethwei ពិតជាមានបច្ចេកទេសលំបាក និងសំខាន់បំផុតមួយ។ មានក្បាច់គុនជាច្រើនក្នុងលោក ប៉ុន្តែក្បាច់គុនរបស់មីយ៉ាន់ម៉ាបានតស៊ូរស់រានសម្រាប់ក្ដីស្រលាញ់ដល់អ្នកគាំទ្រ និង រក្សាក្បាច់គុនដូនតារបស់ខ្លួន។ Phoe “Bushido” Thaw គឺជាកីឡាករម្នាក់របស់ប្រទេសនេះ និង មានកុងត្រាប្រកួតនៅ ONE Championship។ កីឡាករទម្ងន់ Featherweight មកពីយ៉ុំាងហ្គោនបានប្រើ Lethwei ដាក់ចូលក្នុងក្បាច់គុនចម្រុះដើម្បីបង្កើនកំណត់ត្រាឈ្នះ៨លើកនិងចាញ់២លើកនៅសង្វៀន ONE Championship។

ក្បួនច្បាប់របស់ ឡេតវេ (Lethwei)

ការប្រកួតក្បាច់គុន Lethwei ត្រូវប្រកួតយកឈ្នះចាញ់ដោយសន្លប់ ឬ បើមិនដូច្នោះទេ គឺស្មើគ្នា។ បើសិនភាគីណាត្រូវសន្លប់ នោះត្រូវប្រើពេល២នាទីដើម្បីសម្រួល និង ព្យាបាល។ បច្ចុប្បន្ននេះ ក្បួនច្បាប់ត្រូវសម្រួលខ្លះដើម្បីឲ្យការប្រកួត Lethwei កាន់តែរំភើបដល់អ្នកទស្សនា។ កីឡាករឡើងប្រកួត Lethwei ត្រូវពាក់ធ្មេញការពារនិងប្រដាប់ការពារពងស្វាស។ បែបណាក្ដី ពួកគេមិនប្រើហ្គង់ទេប៉ុន្តែប្រើស្កុតរុំដៃដើម្បីប្រកួតគ្នា។ ក្រៅពីនោះ កីឡាករកីឡាការិនី អាចប្រើក្បាលអុកដៃគូ ប្រើកណ្ដាប់ដៃ កែង ជង្គង់ ទាត់ និង ចាប់អុកជង្គង់ជាដើមដើម្បីឈ្នះការប្រកួតដែលមានរយៈពេល ៣ ទៅ ៥ ទឹក។ បើមិនមានអ្នកណាសន្លប់ ចៅក្រមនឹងដាក់ពិន្ទុស្វែងរកអ្នកឈ្នះ(ច្បាប់កែប្រែតាមសម័យកាល)។ Lethwei អុកក្បាល

មួយថៃស្រដៀងគ្នាទៅនឹងគុនខ្មែរ ប៉ុន្តែមួយថៃត្រូវគេស្គាល់ថា «the Art of eight limbs»។ ចំណែក Lethwei ត្រូវបានគេដាក់ថា “the art of nine limbs”។ ពួកគេដាក់បញ្ចូលមួយទៀត គឺ អាចប្រើក្បាលអុកគូប្រកួត (headbutt) ដែលស្គាល់ក្នុងភាសាមីយ៉ាន់ម៉ាថា hkaung tike។ អ្នកលេងគុន Lethwei ប្រើក្បាច់អុកក្បាល៣ប្រភេទផ្សេងគ្នា។ ទី១អុកក្បាលពេលកំពុងឱប ហៅថា hkaung tike, ទី២ ការអុកក្បាលចូលលឿនពេលគូប្រកួតមានចន្លោះប្រហោងហៅថា hkaung sount tike, និងទី៣ ការលោតឬហោះទៅអុកក្បាលហៅថា hkun hkaung tike។ ការអុកក្បាលនេះមិនមែនចេះតែប្រើនោះទេ ព្រោះត្រូវប្រើបច្ចេកទេសបានល្អបំផុត បើមិនដូច្នេះអាចគ្រោះថ្នាក់ខ្លួនឯង។ ការអុកក្បាលអាចនឹងធ្វើឲ្យភ្នែកស្រវាំង។ ដូច្នេះហើយបានជា Lethwei អាចធ្វើឲ្យគូប្រជែងបារម្ភខ្លាំង។ ទោះអុកក្បាលត្រូវអនុញ្ញាតឲ្យប្រើក្នុង Lethwei ប៉ុន្តែគេមិនយល់ព្រមឲ្យប្រកួតលើកីឡាប្រយុទ្ធជាសកល ដូចជា គុនចម្រុះ kickboxing, និង មួយថៃ នោះទេ។

គុនគ្រូហៅ Lekkha Moun និង Lethwei Yay

ទោះជា Lethwei ជាក្បាច់គុនប្រកួតដ៏ជក់ចិត្តនៅលើសង្វៀន ប៉ុន្តែក៏ត្រូវគេទទួលស្គាល់ជាក្បាច់គុនមួយបង្កប់ដោយមនោសញ្ចេតនា។ Lethwei ជាក្បាច់គុនបែបប្រពៃណីនិងបង្ហាញក្ដីគោរពដល់ដៃគូប្រកួត។ ក្បាច់គុនគ្រូរបស់ Lethwei មានភាពទន់ភ្លន់ដែលគេហៅថា Lekkha Moun។ Lekkha Moun បង្ហាញការប្រកួតប្រជែងគួរគោរពដល់គូបដិបក្ខ។ ការបង្ហាញបែបនេះ មុនពេលការប្រកួតចាប់ផ្ដើម។ ពេលរំលឹកគុនគ្រូមុនពេលឡើងប្រកួតម្ដងៗក្នុងក្បាច់គុនឡេតវេ គេហៅថា Lethwei Yay ឬ Lekkha Moun។ មិនត្រឹមតែមុនប្រកួត ប៉ុន្តែកីឡាករកីឡាការិនីក៏អាចបង្ហាញក្រោយប្រកួតផងដែរ។ ស្រដៀងគ្នានេះ Lekkha Moun និង Lethwei Yay ដូចទៅនឹងគុនគ្រូរបស់មួយដែរ ដែលគេស្គាល់ថា Wai Kru(វ៉ៃគ្រូ) និង គុនខ្មែររបស់កម្ពុជាហៅថាគុនគ្រូ (Kun Kru)។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី

អត្ថបទពេញនិយម