ជប៉ុនផ្ដល់ហិរញ្ញទានឥតសំណង និង ឥណទានសម្បទាន ដល់កម្ពុជា

  • 2020-03-24 07:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុនបានផ្តល់ជាជំនួយអភិវឌ្ឍជាផ្លូវការជូនដល់កម្ពុជា ដែលសរុបជាទឹកប្រាក់ចំនួន ១០ លានដុល្លាអាមេរិក។

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍជាផ្លូវការជូនដល់កម្ពុជា សរុបជាទឹកប្រាក់ ៣៤.១៣៨ លានយ៉េន (ប្រមាណ ១០ លានដុល្លាអាមេរិក) ដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាមួយនិងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលគ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និង ឥណទានសម្បទាន ចំនួន២គម្រោង ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

** ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តមាន**

ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ឥណទានសម្បទាន សម្រាប់អនុវត្តមាន

ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕

ប្រភព ហ្វេសប៊ុកផ្លូវការសម្តេចតេជោហ៊ុនសែន

អត្ថបទ ៖ Art

អត្ថបទថ្មី