ដាក់ផ្ទឹមគ្នាមើល! ទូរសព្ទ Nokia 5310 ស៊េរី ២០២០ និងស៊េរី ២០០៧ ខុសគ្នាយ៉ាងណា?

  • 2020-03-24 07:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 5310 ​ដែល​ចេញ​កាល​ពី​ឆ្នាំ ២០០៧ ត្រូវ​បាន​ក្រុមហ៊ុន​ HMD Global ​ធ្វើ​ការ​អភិវឌ្ឍ កែ​សម្រួល​លើ​រូបរាង និង​បន្ថែម​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​ជា​ស៊េរី​ឆ្នាំ ២០២០។ ត​ទៅ​នេះ​ជា​ការ​ប្រៀប​ធៀប​គ្នា​​រវាង​ទូរសព្ទ Nokia 5310 ស៊េរី​ចាស់ និង​ស៊េរី​ថ្មី

Nokia 5310 ឆ្នាំ ២០២០ ​(ខាង​ឆ្វេង) មាន​ទំហំ ១២៣,៧x៥២,៤x១៣,១ ម.ម ទម្ងន់​ ៨៨,២ ក្រាម ចំណែក​ស៊េរី​ចាស់​មាន​ទំហំ ១០៣,៨x៤៤,៧x៩,៩ ម.ម និង​ទម្ងន់ ៧១ ក្រាម
អេក្រង់​មួយ​មាន​ទំហំ​ ២,៤ អ៊ីញ និង​មួយ​ទៀត​ទំហំ ២,១ អ៊ីញ ហើយ​ស៊េរី​ថ្មី​គឺ​មាន​រន្ធ Speaker ធំ​និង​វែង​ជាង​មុន
វា​ទាំង​ពីរ​​មាន​បំពាក់​ក្ដារ​ចុច T9 ដូច​គ្នា​
វា​ទាំង​ពីរ​មាន​​​ប្រព័ន្ធ​ប៊ូតុង​បញ្ជា​លើ​ការ​ចាក់​ចម្រៀង​​ដាច់​ដោយ​ឡែក គ្រាន់​តែ​ស៊េរី​ចាស់​ប៊ូតុង​នៅ​ខាង​ឆ្វេង ចំណែក​ស៊េរី​ថ្មី​មាន​ប៊ូតុង​នៅ​ខាង​ស្ដាំ
ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​មួយ​គ្រាប់​ដូច​គ្នា ហើយ​ស៊េរី​ថ្មី​មាន​​បន្ថែម​​ Flash មួយ​គ្រាប់
នៅ​ខាង​លើ 5310 ស៊េរី​ចាស់​មាន​ប៊ូតុង Power រន្ធ​កាស និង​រន្ធ​ microUSB សម្រាប់​ការ​ផ្ទេរ​ទិន្នន័យ ចំណែក​ 5310 ស៊េរី​ថ្មី​មាន​រន្ធ microUSB ដែល​អាច​ផ្ទេរ​ទិន្នន័យ​ផង​ និង​សាក​ថ្ម​បាន​​ផង​ រួម​ជា​មួយ​រន្ធ​កាស
Nokia 5310 ចាស់​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Nokia Series 40 ចំណែក​ Nokia 5310 ថ្មី​ប្រើ​ Series 30+
Nokia ចាស់​មាន​ថ្ម​ ៨៦០ mAh ហើយ​ស៊េរី​ថ្មី​មាន​ថ្ម​ទំហំ ១២០០ mAh អាច​ដាក់​ស៊ីម​បាន​ពីរ​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង