Facebook ទទួលស្គាល់ថាចំនួនប្រើប្រាស់កើនឡើងខ្លាំង ប៉ុន្តែក្រពុលមុខរឿងមួយ

  • 2020-03-25 02:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ Facebook បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ការ​បង្ហោះ​លើ​វិបសាយ​របស់​ខ្លួន​ថា​ ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​របស់​ខ្លួន​មាន​ការ​កើន​ឡើង​ទូទាំង​ពិភពលោក​ អំឡុង​ពេល​ដែល​​កូវីដ​១៩​រាតត្បាត។

យ៉ាងណា​ក្ដី​​​ការ​ប្រើ​ប្រាស់​ភាគ​ច្រើន​គឺ​ប្រមូល​ផ្ដុំ​ទៅ​លើ​ការ​ផ្ញើ​សារ និង​ការ​ហៅ​ចេញ​ជា​វីដេអូ ដែល​​ពួក​វា​ជា​ផលិតផល​ដែល​ក្រុមហ៊ុន​ Facebook មិន​បាន​រក​ចំណូល​បាន។ ជា​លទ្ធផល​​ Facebook និយាយ​ថា​អាជីវកម្ម​របស់​ខ្លួន​គឺ​​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់ទង​​ចំណូល ខណៈ​ដែល​ខ្លួន​ត្រូវ​​ថែទាំ​​សេវាកម្ម​របស់​ខ្លួន​​ឲ្យ​មាន​ស្ថិរភាព។

​​ការ​បង្ហោះ​ដែល​រៀប​រាប់​ដោយ​​​ប្រធាន​ផ្នែក​វិភាគ Alex Schultz និង​ប្រធាន​ផ្នែក​វិស្វកម្ម​ Jay Parikh បាន​ឲ្យ​ដឹង​ថា​​ការ​ផ្ញើ​សារ​នៅ​លើ Facebook Instagram និង WhatsApp មាន​ការ​កើន​ឡើង​ក្នុង​តំបន់​ដែល​​រង​ការ​វាយ​ប្រហារ​ពី​កូវដី​១៩​ខ្លាំង ដូច​ជា​នៅ​អ៊ីតាលី​មាន​ការ​កើន​ឡើង​ជាង ៥០%។ ចំណែក​​ការ​ហៅ​​ចេញ​ជា​វីដេអូ​លើ​ Messenger និង WhatsApp ក្នុង​តំបន់​ទាំង​នោះ​ក៏​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ផង​ដែរ។

អ្នក​ទាំង​ពីរ​បាន​បន្ថែម​ថា​ ​ទន្ទឹម​នឹង​ការ​កើន​ឡើង​ចំនួន​ប្រើ​ប្រាស់​នេះ​ដែរ ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ឌីជីថល​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ដែល​បាន​បិទ​​ប្រទេស​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​កូវីដ​១៩។ ដូច​នេះ Facebook ក៏​រង​ផល​ប៉ះពាល់​ដូច​ជា​អាជីវកម្ម​ដទៃ​ទៀត​ដែរ៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង