សម្ដេចតេជោ៖ ពិធីបុណ្យចូលឆ្នាំធ្វើធម្មតា គ្រាន់តែហាមការជួបជុំធំ

  • 2020-03-25 08:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺធ្វើ​ធម្មតា គ្មានការជួបជុំ តែអាចសប្បាយ​តាមផ្ទះ។ នេះជាការ​លើកឡើង​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

សូម​បញ្ជាក់​ថា​ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ជូត ​នឹង​ប្រារព្ធធ្វើឡើង​រយៈពេល​០៤​ថ្ងៃ ​ចាប់ពីថ្ងៃទី១៣-​១៤​-​១៥​-​១៦​ ​ខែមេសា​ ឆ្នាំ ​២០២០​។

ប្រទេសកម្ពុជា​បាន​រកឃើញ​អ្នក​មានជំងឺកូវីដ​១៩ សរុប​ចំនួន​ ៩៣នាក់ហើយ គិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០។ តួលេខ​នេះ​ក៏​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ៦នាក់ដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា