អ៊ឹម ជីវ៉ា ជួយ​មឈូស ខណៈ​សិល្បករ​ជា​ច្រើន​​រំជួល​ចិត្ត​ក្រោយ កំប៉ោយ​ចៅតា មរណភាព​ក្នុង​ថ្ងៃ​នេះ

  • 2020-03-25 10:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម ជីវ៉ា នៅ​រសៀល​នេះ បាន​ចេញ​មុខ​ឧបត្ថម្ភ​ដល់​សព​តារា​កំប្លែង កំប៉ោយ​ចៅតា ដែល​ទទួល​មរណភាព​នៅ​ក្នុង​ថ្ងៃ​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ជា​ទី​ដែល​នាយ​បាន​ជ្រក​កោណ​តស៊ូ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ខែ។

អ៊ឹម ជីវ៉ា ថ្លែង​ថា "ខ្ញុំ​បាទ អុឹម ជីវ៉ា សូម​ចូល​រួម​ចេញ​ថ្លៃ​ក្តារ​មឈូស​ក្នុង​ពិធី​បុណ្យ​សព​តារា​កំប្លែង នាយ​ប៉ោយ និង​សូម​វិញ្ញាណ​ខន្​តនាយ ប៉ោយ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ"។ ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​រួម​កោតសរសើរ​ចំពោះ​តារា​រូប​នេះ ដោយ​ពួក​គេ​លើក​ឡើង​ថា ជា​សកម្មភាព​បុណ្យ​កុសល​ដ៏​ប្រសើរ។

នៅ​មាន​តារា​ជា​ច្រើន​ទៀត​ដូច​ជា លោក ហេង សារ៉េត ខាត់ សួស្ដី សុទ្ធ​តែ​ស្លុត​ចិត្ត​ក្រោយ​ដំណឹង កំប៉ោយ​ចៅតា ទទួល​មរណភាព។

កំប៉ោយ​ចៅ​តា បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី ២៥ មីនា នេះ ដោយ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។ មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា នាយ​ស្លាប់​ដោយ​ជំងឺ​អ្វី។ កន្លង​មក គេ​ធ្លាប់​បាន​ដឹង​ថា តារា​កំប្លែង​វ័យ​ក្មេង និង​មាន​ជីវភាព​ខ្សត់​ខ្សោយ​រូប​នេះ មាន​ជំងឺ​តម្រង​នោម និង​ខ្វះ​ឈាម ដែល​ជំងឺ​ទាំង​ពី​មុខ​នេះ បាន​ធ្វើ​ទុក្ខ​នាយ​ខ្លាំង​តាំង​ពី​ចុង​ឆ្នាំ ២០១៩។

មរណភាព​របស់​ប្អូន​ជី​ទួត​មួយ​អ្នក​នាង ខាត់ សុឃីម បាន​នាំ​ឲ្យ​មាន​ការ​សោកស្ដាយ​ពី​រៀម​ច្បង​សិល្បៈ​ជា​ច្រើន។ លោក ប៉ែន ចំរុង បាន​ថ្លែង​ថា លោក​សោកស្ដាយ​តារា​កំប្លែង​កម្សត់​រូប​នេះ​ខ្លាំង​ណាស់ ព្រោះ​នាយ​ជា​សិល្បករ​មាន​ទេពកោសល្យ​ថែម​ទាំង​មាន​សីលធម៌​ល្អ​ថែម​ទៀត។ "បង​ប្អូន​អើយ ពេល​នេះ​ប្អូន​ប្រុស កំប៉ោយ​ចៅ​តា បាន​លា​ចាក​លោក​នេះ​ហើយ

អត្ថបទ៖ ទារិកា