ខ្ជិល​ចំណាយ​លុយ Barca ចង់​យក​កីឡាករ​៥​រូប ប្ដូរ​យក​ខ្សែ​ប្រយុទ្ធ​របស់​ Inter ម្នាក់

  • 2020-03-26 01:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona គ្រោង​​​យក​កីឡាករ​៥​នាក់ ដើម្បី​​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Inter Milan គឺ​កីឡាករ Lautora Martinez។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​​មាន​បំណង​មិន​ចង់​ចំណាយ​ប្រាក់​ឡើយ ដោយ​សុខចិត្ត​យក​កីឡាករ​មួយ​ចំនួន​ទៅ​ដោះដូរ ស្រប​ពេល​បច្ចុប្បន្ន​​ក្លឹប​ក៏​ជួប​វិបត្តិ​ខ្លះ​ដែរ​ដោយ​សារ​វីរុស​កូររ៉ូណា។

យោងតាម​សារព័ត៌មាន​អ៊ីតាលី​​ឲ្យ​ដឹង​ថា Barcelona ប្រុង​យក Arturo Vidal, Arthur Melo, Jean-Clair Tobido, Carles Alena និង Nelson Semedo ក្នុង​កិច្ច​ព្រមព្រៀង​ដើម្បី ផ្ទេរ​យក​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Martinez។

Barca បំណង​ចង់​យក Martinez ដើម្បី​ជំនួស​កន្លែង​របស់ Luis Suarez ដែល​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​នោះ។ សម្រាប់ Inter Milan វិញ​មាន​គោលជំហ​ ប្រសិន​បើ​ក្លឹប​​ណា​ចង់​បាន​កីឡាករ​របស់​ខ្លួន​ត្រូវ​ហ៊ាន​ចំណាយ​ទិញ​ផ្ដាច់​កុងត្រា​១០៣​លាន​ផោន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ