រដូវ​កាល​ក្រោយ យុវជន​ឆ្នើម​៣​រូប​នេះ នឹង​​លេង​រួម​គ្នា​ឱ្យ​​ Barcelona ​

  • 2020-03-27 08:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើម​៣​រូប​របស់ Barcelona គឺ Ansu Fati, Ronald Araujo និង Alex Collado នឹង​ត្រូវ​បាន​ដាក់​លេង​ជាមួយ​គ្នា ដើម្បី​ប្រជែង​​យកពាន​ក្នុង​រដូវ​កាល​ឆ្នាំ ២០២០-២០២១។ ​

កីឡាករ​វ័យ​១៧​ឆ្នាំ Ansu Fati

ចំពោះ​កីឡាករ​វ័យ​១៧​ឆ្នាំ Ansu Fati ដូច​ប្រិយមិត្ត​ដឹង​ស្រាប់​ រូប​គេ​បាន​បង្ហាញ​ខ្លួន២៤​ដង​​ គ្រប់​ការ​ប្រកួត​រួច​មក​ហើយ​ ឱ្យ​ឈុត​ធំ Barcelona ហើយ​ទម្រង់​លេង​របស់​គេ បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​មាន​ការ​កោតសរសើរ​ជា​ខ្លាំង។

ចំណែកកីឡាករវ័យ២១ឆ្នាំ Ronald Araujo ក៏​បាន​បង្ហាញ​ខ្លួន​ឱ្យ​ឈុត​ធំ​ជាលើក​ដំបូង​រួច​ហើយ​ដែរ កាល​ Barcelona ប្រកួត​ជាមួយ Sevilla នៅ​ទឹក​ដី​ Camp Nou។ វត្តមាន​របស់​គេក៏​មិន​ធម្មតាដែរ ហើយ​​អ្នកចាត់ការ​លោក Quique Setien ត្រូវ​ការ​គេ​ចាំបាច់​ដែរនៅ​​តំបន់​ការពារ​ជាមួយ Gerard Pique ចំណែក​ខ្សែ​ការពារ Jean Claire Todibo ទំនង​ជាចេញ​ទៅ​លេង​ឱ្យ​ក្លឹប Schalke។

ដោយឡែក Alex Collado ក៏​ជា​យុវជន​​វ័យ​ក្មេង​មួយ​រូប​ដែរ ដែល​ត្រូវ​បាន​​គណៈ​គ្រប់គ្រង​ក្លឹប​អ្នក​មាន​បុណ្យ ត្រូវ​ការ​​ឱ្យ​លេង​នៅ​ខ្សែ​បម្រើ​ប្រយុទ្ធ​កណ្ដាល ឬ​ខ្សែ​ប្រយុទ្ធ​ស្លាប។ បច្ចុប្បន្នរូបគេមានអាយុ ២០ឆ្នាំ។

បន្ថែម​លើ​នេះ​អ្នកចាំទី​វ័យ​​២១​ឆ្នាំ Inaki Pena ដែល​ជានិច្ចកាល​ហ្វឹកហាត់​ជាមួយ​​ក្រុម​ធំ​ដែរ​នោះ ក៏​ត្រូវ​បាន​លោក Setien ពិចារណា​​ដាក់ឱ្យលេងដូចគ្នា៕

កីឡាករវ័យ២១ឆ្នាំ Ronald Araujo
កីឡាករវ័យ ២០ឆ្នាំ Alex Collado 

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ