សេវាធនាគារបែបឌីជីថលទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃមេរោគកូវីដ១៩

  • 2020-03-28 02:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​គ្រប់​គ្នា​កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ បើ​មិន​ចាំ​បាច់ ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវី១៩ ដែល​ស្រប​នឹង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក WHO និងក្រសួង​សុខាភិបាល​កម្ពុជា។ ដូច្នេះ​ការងារ​មួយ​ចំនួន​ត្រូវ​ងាក​មក​ប្រើ​សេវា​ឌីជីថល​វិញ តួ​យ៉ាង​ដូច​ជា​ការ​ផ្ទេរ ឬ​ផ្ញើ​ប្រាក់ ត្រូវ​ងាក​មក​ប្រើ​តាម​បែប​ឌីជីថល​វិញ ដែល​វា​បាន​ក្លាយ​ជា​តម្រូវ​ការ​ខ្ពស់ និង​ពិត​ជា​បាន​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​ខ្មែរ​យើង​កាន់​តែ​ងាយ​ស្រួល​នឹក​ស្មាន​មិន​ដល់។

និយាយ​ដល់​សេវា​មួយ​នេះ មាន​ធនាគារ​ជាច្រើន បាន​ព្យាយាម​ប្រជែង​គ្នា​ផ្តល់​ដំណោះ​ស្រាយ​បែប​ឌីជីថល​ទៅ​ដល់​អតិថិជន តែ​ជាក់​ស្តែង​គេ​ឃើញ​មាន​តែ​ធនាគារ ABA មួយ​ប៉ុណ្ណោះ​ដែល​បាន​ផ្តល់​សេវា​ធនាគារ​បែប​ឌីជីថល​បាន យ៉ាង​សម្បូរ​បែប និង​ទូលំទូលាយ​ដល់​អតិថិជន។

សម្រាប់​ស្ថានភាព​បច្ចុប្បន្ន  Sabay សូម​ចែក​រំលែក​សេវាកម្ម​បែប​ឌីជីថល​មួយ​ចំនួន ដែល​អាច​ធ្វើ​បាន​ជាមួយ​ធនាគារ​មួយ​នេះ មក​ជំរាប​ជូន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ទាំងអស់​គ្នា​ក្នុង​ការ​បង្ការ​ខ្លួន​ក្នុង​ការ​អាច​ឆ្លង​មេរោគ​កូវីដ១៩។

១.សេវា​ទូទាត់​ប្រាក់​តាម​កម្មវិធី ABA Mobile ដោយ​ឥត​គិត​ថ្លៃ

អ្នក​អាច​បង់​ថ្លៃ​វិក្កយបត្រ​ទឹក ភ្លើង អ៊ិនធឺណិត ថ្លៃ​សាលា រំលស់​ បរិច្ចាគ​ជាដើម។ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ អ្នក​អាច​បង់​ថ្លៃ​ទិញ​ទំនិញ ឬ​ម្ហូប​អាហារ​បាន​យ៉ាង​ស្រួល ដោយ​មិន​ចាំ​បាច់​ប្រើ​សាច់​ប្រាក់។ អ្វីៗទាំងអស់​អាច​ធ្វើ​បាន ដោយ​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​របស់​អ្នក។ ខាង​ក្រោម​ គឺ​ជា​របៀប​នៃ​ការ​ធ្វើការ​ទូទាត់​សេវា​ទាំង​នោះ​តាម​កម្មវិធី ABA Mobile ៖

  • ក.​​បើក​កម្មវិធី​ ABA​ Mobile​
  • ខ.ចុច​ប៊ូតុង “ទូទាត់ប្រាក់” អ្នក​អាច​ធ្វើ​ការ​ទូទាត់​តាម​ផ្នែក​ផ្សេង​ៗ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ
  • គ. ជ្រើស​រើស​សេវា​ដែល​អ្នក​ចង់​ទូទាត់​រួច​ហើយ អ្នក​អាច​បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ត្រូវ​បង់។ មុន​នឹង​ចុច​ផ្ទេរ កុំ​ភ្លេច​ពិនិត្យ​មើល​លេខ​គណនី និង​ឈ្មោះ​ឲ្យ​បាន​ច្បាស់​សិន។

មិន​តែ​ប៉ុណ្ណោះ អ្នក​អាច​បើក​កាត​និម្មិត (Virtual cards) នៅ​ក្នុង​កម្មវិធី ABA Mobile ដើម្បី​ធ្វើ​ការ​ទិញ​ទំនិញ អន​ឡាញ ដោយ​មិន​ចាំ​បាច់​ប៉ះ​ពាល់​ជាមួយ​នឹង​សាច់​ប្រាក់ ឬ​កាត​ធនាគារ​ផ្ទាល់ ហើយ​នេះ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ដែល​អាច​ទំ​លើ​កាត និង​លុយ​បាន។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​នៃ​ការ​បើក​កាត​និម្មិត អ្នក​រក​បាន​នៅ​ ទីនេះ

២. សេវា​ដាក់​ប្រាក់​នៅ​តាម​ស្វ័យ​ម៉ាស៊ីន​អាច​ជួយ​កាត់​បន្ថយ​ឱកាស​ឆ្លង​មេរោគ​កូវីដ១៩

សេវា​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ងាយ​ស្រួល និង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​កូវីដ១៩ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​មាន​គណនី​ធនាគារ​មួយ​នេះ អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនី​បាន​យ៉ាង​ឆាប់​រហ័ស ដោយ​មិន​បាច់​តម្រង់​ជួរ​រង់​ចាំ ហើយ​ដាក់​តែ​ម្តង អ្នក​អាច​ប្រើ​តាម​កម្មវិធី ABA Mobile សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក។

សេវា cash-in គឺ​មាន​នៅ​គ្រប់​សាខា​របស់​ធនាគារ ABA ដូច​នេះ​អ្នក​អាច​ធ្វើ​ការ​ប្រែ​សាច់​ប្រាក់​បាន​គ្រប់​ពេល។ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មិន​នៅ​ជិត​សាខា​ធនាគារ អ្នក​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ទៅ​ភ្នាក់ងារ​របស់​វីង ដែល​មាន​រហូត​ដល់​ជាង 10,000 កន្លែង​ដើម្បី​ដាក់​ប្រាក់​ចូល​ក្នុង​គណនី ABA របស់​អ្នក។​

៣. សេវា​ដក​ប្រាក់​តាមរយៈ​ដៃ​គូ​សហការ​របស់​ធនាគារ ABA

សម្រាប់​ការ​ដក​លុយ​ប្រើ​ការ​ក្នុង​អំឡុង​ពេល​នេះ អ្នក​ក៏​អាច​ដក​បាន​គ្រប់​ពេល​វេលា និង​ជា​ពិសេស​គ្រប់​ទី​កន្លែង​តែ​ម្តង ដោយ​សារ​ធនាគារ​នេះ មាន​ម៉ាស៊ីន​ដក​ប្រាក់​ច្រើន​រហូត​ដល់ ៣៥៤ ទូ ATM។ កាន់​តែ​ស្រួល​ទៀត​នោះ គឺ ABA បាន​សហការ​ជាមួយ វីង និង​ទ្រូម៉ាន់​នី បើ​អ្នក​នៅ​ឆ្ងាយ​ពី​ម៉ាស៊ីន ATM អ្នក​នៅ​តែ​អាច​ដក​ប្រាក់​បាន​តាម​ភ្នាក់​ងារ​ទាំង​ពីរ ខាង​លើ​នេះ​ជាង ៧ ពាន់​កន្លែង ដោយ គ្រាន់​តែ​វេរ​ប្រាក់​ពី​គណនី​ធនាគារ ABA ទៅ​គណនី វីង ឬ ទ្រូម៉ាន់នី រួច​វេរ​ទៅ​លេខ​ទូរស័ព្ទ​ខ្លួន​ឯង​ជា​ការ​ស្រេច។

៤. សេវា​ផ្ញើ​ប្រាក់ ឬ​ផ្ទេរ​ប្រាក់ ក្នុង និង​ក្រៅ​ប្រទេស

ផ្ញើ​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ក្នុង​អំឡុង​ពេល​នេះ ពិត​ជា​មាន​តម្រូវ​ការ​ច្រើន ជា​ពិសេស ទៅ​កាន់​សាច់​ញាតិ​ដែល​រស់​នៅ​ឆ្ងាយ យើង​កំពុង​ត្រូវ​ការ​ប្រាក់​បន្ទាន់។

សម្រាប់​ដំណោះ​ស្រាយ​វេរ​ប្រាក់​ក្នុង​ស្រុក អ្នក​អាច​ធ្វើ​បាន​តាម​ការ​វេរ​ ពី​គណនី ABA ទៅ​គណនី ABA ដូច​គ្នា ឬ​ប្រើ​សេវា E-Cash (ជា​សេវា​ដែល​អាច​ផ្ញើ​លុយ ទៅ​ដក​នៅ​ទូរ ATM របស់ ABA បាន​ដោយ​មិន​បាច់​ប្រើ​កាត​ធនាគារ) ប្រសិនបើអ្នកដកនោះ មានម៉ាស៊ីន ATM នៅជិត។ តែបើមិនមានទេ អ្នកនៅតែអាចដកបានដោយប្រើសេវារបស់ភ្នាក់ងារ វីង ឬភ្នាក់ងារ​ទ្រូម៉ាន់​នី តាម​របៀប​ដែល​បាន​បរិយា​នៅ​ចំនុច​ទី3​។

សម្រាប់​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​វិញ ធនាគារ​មួយ​នេះ មាន​សេវា​ផ្ទេរ​ប្រាក់​តាម SWIFT ដែល​អាច​ផ្ទេរ​ប្រាក់​បាន​ពី​ក្នុង​ទូរស័ព្ទ​ដៃ​ផ្ទាល់​តែ​ម្តង ដោយ​គ្រាន់​តែ​មាន​គណនី ធនាគារ ABA ជា​ការ​ស្រេច។ សម្រាប់​បង​ប្អូន​ដែល​ចង់​ផ្ញើ​ប្រាក់​មក​ពី​ក្រៅ​ប្រទេស​វិញ ធនាគារ ABA ក៏​មាន​សេវា​ទទួល​ប្រាក់​បាន តាម​ទូរស័ព្ទ​ដៃ​បាន​ផង​ដែរ តាមរយៈ​សេវា Ria ទទួល​ប្រាក់​ក្នុង​កម្មវិធី ​ABA Mobile។

សេវា​ទាំង​អស់​នេះ ងាយ​ស្រួល​ប្រើ ហើយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូវីដ១៩ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ធនាគារ​នេះ​ក៏​មាន​សេវា​បើក​គណនី​ដល់​ផ្ទះ​ឬ​កន្លែង​ធ្វើ​ការ​ផ្ទាល់​ទៀត ហើយ​ធនាគារ​នឹង​បញ្ជូន​ក្រុម​ការងារ​របស់​ពួក​គេ​ទៅ​ បើ​មិន​ទាន់​មាន​គណនី​ទេ អ្នក​អាច​តេ​ហៅ​ក្រុម​ការងារ​របស់​ធនាគារ ABA បាន​តាមរយៈ​ 023 225 333។

សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ អាច​ជួយ​លោក​អ្នក​បាន។ សូម​សំណាង​ល្អ និង​សូម​ឲ្យ​មាន​សុវត្ថិភាព គ្រប់​គ្នា​ក្នុង​អំឡុង​ពេល​នេះ៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម