នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2020-03-27 11:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​នាយករដ្ឋមន្ត្រី​នៃ​ចក្រភពអង់គ្លេស​ Boris Johnson បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ នេះ​បើ​តាម​ការ​បង្ហោះ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​ Twitter របស់​លោក​ កាល​ពី​ពេល​អម្បាញ់មិញ​នេះ។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​មាន​ជំងឺ​កូវីដ-១៩នេះ ដោយ​វា​វិវត្ត​ជា​រោគសញ្ញា​ធន់​ស្រាល ដែល​ធ្វើ​ឲ្យ​លោក​មាន​កម្ដៅ​លើស​ពី​ធម្មតា ព្រម​ទាំង​មាន​អាការៈ​ក្អក​ស្ងួត​ផង​ដែរ។

និយាយ​ក្នុង​សភាព​ស្អក​ករ​ ឯកឧត្ដម​ Johnson បាន​បន្ត​ថា លោក​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ដាច់​ដោយឡែក ហើយ​លោក​កំពុង​តែ​ធ្វើការ​ពី​ផ្ទះ​។ ក្រៅ​ពី​នេះ​ លោក​ក៏​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ ស្ដាប់​តាម​ការ​ណែនាំ​របស់​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស​ផង​ដែរ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ព្រះអង្គ​ម្ចាស់​នៃ​ដែនដី​វេល​ ព្រះអង្គ Charles ដែល​ជា​រជ្ជទាយាទ​នៃ​ចក្រភពអង់គ្លេស​ក៏​បាន​ឆ្លង​នូវ​ជំងឺ​រាតត្បាត​សកល​នេះ​ ដូច​គ្នា​នឹង​ជនជាតិ​អង់គ្លេស​រាប់​ពាន់​នាក់​ផង​ដែរ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី