អេស្ប៉ាញ បញ្ជូនឧបករណ៍តេស្ដ Covid-19 ឱ្យចិនវិញ ព្រោះមិនដំណើរការ
- 2020-03-28 03:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស្ប៉ាញ បញ្ជូនឧបករណ៍តេស្ដ Covid-19 ឱ្យចិនវិញ ព្រោះមិនដំណើរការ
ចន្លោះមិនឃើញ
អេស្ប៉ាញ បានបញ្ជូន ឧបករណ៍តេស្ដមេរោគ Covid-19 ឱ្យទៅប្រទេសចិនវិញ ព្រោះវាមិនដំណើរការ មានបញ្ហា Error ច្រើន។
ក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់ថាឧបករណ៍តេស្ដខាងលើដំណើរការបានតែ៣០%ប៉ុណ្ណោះ ហើយវាមានបញ្ហា Error ច្រើន។ ចំពោះដំណឹងនេះដែរ ស្ថានទូតចិនបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះព័ត៌មាននេះដោយពន្យល់ថាកញ្ចប់ដែលមានកំហុស Error នេះមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀង ៤២៣ លានអឺរ៉ូ ដែលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលថ្មីៗនេះ ដែលរួមមានឧបករណ៍ធ្វើតេស្តចំនួន ៥,៥លាននោះទេ ។ ដោយឡែកឧបករណ៍តេស្ដ ដែល Error នេះ គឺទទួលបានដោយអ្នកផ្គត់ផ្គង់ដែលមិនមានអាជ្ញាប័ណ្ណ។
រំលឹកថាអេស្ប៉ាញមានកិច្ចព្រមព្រៀងជាមួយចិន ដោយទិញយក ឧបករណ៍តេស្ដជាច្រើន។ ដោយឡែកបញ្ហាស្រដៀងគ្នានេះដែរ ក៏បានកើតឡើងនៅប្រទេសសាធារណរដ្ឋឆែកផងដែរ ដោយឧបករណ៍តេស្ដ៨០%មិនដំណើរការល្អនោះទេ៕