ទិញទើបបានជាង១ខែ ឭថា Barca ចង់លក់ Braithwaite ដោះស្រាយសេដ្ឋកិច្ច
- 2020-03-28 06:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញទើបបានជាង១ខែ ឭថា Barca ចង់លក់ Braithwaite ដោះស្រាយសេដ្ឋកិច្ច
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Martin Braithwaite អាចនឹងចាកចេញពី Nou Camp ដោយសារតែ Barcelona កំពុងជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុខ្លះៗ។
វីរុសកូរ៉ូណាកំពុងតែជះឥទ្ធិពលដល់ Barcelona ខណៈក្លឹបគ្រោងចង់់កាត់ប្រាក់ខែ៥០%ពីកីឡាករ។ ហើយសម្រាប់ពេលនេះក្លឹបស្ថិតនៅតំបន់កាតាឡាន់កំពុងចង់លក់ Braithwaite ក្រោយពីចូលរួមបាន១ខែ ក្នុងតម្លៃ១៥លានផោន។
ត្បិតតែចុះកុងត្រាដល់ឆ្នាំ២០២៤ ប៉ុន្តែពេលវេលារបស់កីឡាករសញ្ជាតិដាណឺម៉ាកអាចនឹងបញ្ចប់ បន្ទាប់ពីលេងបានតែ៣ប្រកួតនៅ La Liga។ យោងតាមសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញ Barcca ចង់លក់ Braithwaite ក្នុងតម្លៃ១៦,១លានផោន។ ក្លឹបនៅអង់គ្លេសពីរគឺ West Ham និង Everton ចង់បាន Braithwaite។
Barcelona បានប្រកាសទិញយក Braithwaite ពីក្លឹប Leganes កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ផ្ដល់កុងត្រា៤ឆ្នាំកន្លះ។ ការសម្រេចទិញកីឡាករមិនសូវល្បីឈ្មោះម្នាក់នេះ ដើម្បីទុកជំនួសកន្លែង Ousmane Dembele ដែលរបួសរយៈពេលវែង៕