ល្អណាស់គ្រូបង្វឹក និងកីឡាករ Juventus ទាំងអស់យល់ព្រមកាត់លុយដើម្បីសង្គ្រោះក្លឹប
- 2020-03-29 01:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់គ្រូបង្វឹក និងកីឡាករ Juventus ទាំងអស់យល់ព្រមកាត់លុយដើម្បីសង្គ្រោះក្លឹប
ចន្លោះមិនឃើញ
អ្នកចាត់ការ Maurizio Sarri ក៏ដូចជាកីឡាករទាំងអស់របស់ Juventus បានយល់ព្រមមិនទទួលថ្លៃពលកម្មចំនួន៤ខែ អំឡុងពេលវិបត្តិវីរុសកូរ៉ូណា។
ការសម្រេចដូច្នេះបន្ទាប់ពីក្លឹបប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរក្រោយប្រកួតទាំងអស់នៅអ៊ីតាលីត្រូវផ្អាក ហើយមុនផ្អាកនេះទៀតសោត ការប្រកួតត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រធ្វើឲ្យ Juventus បាត់បង់ចំណូលជាច្រើន។ ទឹកប្រាក់ដែលកាត់ពីអ្នកចាត់ការ និងកីឡាករមានតម្លៃប្រមាណ៩០លានអឺរ៉ូ។
គួររម្លឹកថាគ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់នៅអ៊ីតាលីត្រូវពន្យារពេលដល់ថ្ងៃទី៣ ខែមេសា ប៉ុន្តែមិនទាន់ប្រាកដថាការប្រកួតអាចវិលតាមពេលកំណត់ត្រាឬយ៉ាងណា ខណៈស្ថានភាពការឆ្លងនៅអ៊ីតាលីនៅមិនទាន់ធូរស្រាលនៅឡើយ៕