​ថ្ងៃ​នេះ ថៃ​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​ចំនួន​១៤៣​នាក់​ទៀត ​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​១៣៨៨​នាក់​

  • 2020-03-29 06:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ​នេះ ​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយ​ថា​ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ​ចំនួន​១៤៣​នាក់​ទៀត ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ម្នាក់​ផង​ដែរ ។

​ចំនួន​បន្ថែម​១៤៣​នាក់​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ថៃ​មាន​អ្នក​ឆ្លង​សរុប​១៣៨៨​នាក់​ហើយ​។ ​ខណៈ​ដែល​អ្នក​ស្លាប់​វិញ ​ឈាន​ដល់​៧​នាក់​។ ​អ្នក​ដែល​ស្លាប់​នោះ គឺ​បុរស​វ័យ​៦៨​ឆ្នាំ​មក​ពី ​Nonthaburi ​ដែល​ឆ្លង​មេរោគ ដោយសារ​តែ​បាន​ទៅ​ទស្សនា​សង្វៀន​ប្រដាល់ Lumpinee Boxing Stadium។ សង្វៀន​ប្រដាល់​មួយ​នេះ មាន​ករណី​ឆ្លង​ច្រើន​មែនទែន ​ហើយ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​នោះ មាន​មនុស្ស​២៥០០​នាក់​បាន​ចូល​រួម​ទស្សនា។

​ថៃ ​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ទៅ​ហើយ ខណៈ​ដែល​រដ្ឋបាល​ប្រទេស​នេះ​កំពុង​ស្វែង​រក​វិធី​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ​នេះ​បន្ដ​ទៅ​ទៀត៕

ប្រភព៖ Bangkokpost   អត្ថបទ៖ វ៉ាន់ សក្ដិ