Real Madrid និង Barcelona ដាក់ការចាប់ចិត្តដូចគ្នាលើ Kaka ជំនាន់ថ្មី
- 2020-03-30 01:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid និង Barcelona ដាក់ការចាប់ចិត្តដូចគ្នាលើ Kaka ជំនាន់ថ្មី
ចន្លោះមិនឃើញ
ក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរ Real Madrid និង Barcelonaកំពុងប្រជែងគ្នាចុះកុងត្រាខ្សែបម្រើរបស់ក្លឹប Sao Paulo កីឡាករ Igor Gomes ដែលគេឲ្យរហស្សនាមថា Kaka ជំនាន់ថ្មី។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ២១ឆ្នាំត្រូវបានឃ្លាំមើលយ៉ាងខ្លាំងពី Real នៅរដូវកាលនេះ ក្នុងនោះក្លឹបធំៗផ្សេងទៀតដូចជា Barcelona, Sevilla និង Ajax សុទ្ធតែមានចំណាប់អារម្មណ៍លើ Gomes ដូចគ្នា។
កុងត្រាទិញផ្ដាច់របស់ Gomes មានតម្លៃ៤៤លានផោន ក្នុងក្លឹប Sao Paulo។ នៅប៉ុន្មានឆ្នាំចុងក្រោយ Real ហាក់ដូចសង្វាតទិញកីឡាករប្រេស៊ីលវ័យក្មេងឡើងជើងច្រើនមែនទែនដូចជា Vinicius Junior, Rodrygo និង Reinier ជាដើម។
Gomes ជាកីឡាករកំពុងឡើងជើងម្នាក់ ធ្លាប់បង្ហាញខ្លួនក្នុងកម្រិតជម្រើសជាតិប្រេស៊ីលអាយុក្រោម២០និង២៣ឆ្នាំ។ ចូលលេងក្រុមធំនៅ Sao Paulo ក្នុងឆ្នាំ២០១៨ គេបង្ហាញខ្លួនក្នុងលីគបាន២៩ប្រកួត រកបាន៥គ្រាប់៕