ចំនួន​អ្នក​មើល​រឿង​អាសអាភាស​កើន​ឡើង​យ៉ាង​គំហុក ខណៈ​ប្រទេស​ថៃ​មាន​ឈ្មោះ​នៅ Top 5

  • 2020-03-30 06:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​បញ្ហា​នៃ​ការ​រាតត្បាត​វីរុស COVID-19 ជា​ហេតុ​បង្ខំ​ចិត្ត​ឲ្យ​មនុស្ស​សឹង​ទូទាំង​សកលលោក ​បាន​កាត់​បន្ថយ​ការ​ចេញ​ទៅ​ខាង​ក្រៅ និង​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន​ជាង​មុន។

ជា​លទ្ធផល​នៃ​របាយការណ៍​ថ្មី​ចេញ​ពី​គេហទំព័រ​ PornHub ​បាន​បង្ហាញ​ថា​កំណើន​នៃ​អ្នក​ទស្សនា​លើ​គេហទំព័រ​របស់​ខ្លួន​បាន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ផ្ទុះ​ខ្លាំង​នៅ​ចន្លោះ​ពាក់​កណ្តាល​ខែ​មិនា។

ជា​មធ្យម​កំណើន​នៃ​ការ​កើន​ឡើង​អ្នក​ទស្សនា​នៅ​ចុង​ខែ​កុម្ភៈ​មាន​ខ្ពស់​បំផុត​ក្រោម ២ ភាគរយ លុះ​ដល់​ខែ​មិនា ក៏​មាន​អំឡុង​ថ្ងៃ​ខ្លះ​ឡើង​ខ្លាំង​ដល់​ ១៨,៥ ភាគរយ​ឯ​ណោះ។

ប្រភព​គេហទំព័រ​ដដែល ក៏​បាន​បង្ហាញ​ពី​អ្នក​ទស្សនា​រវាង​ភេទ​ទាំង​ពីរ ដោយ​ក្នុង​នោះ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​មាន​ឈ្មោះ​ឈរ​នៅ​លំដាប់​ទី ៥ (Top 5) ដែល​មាន​អ្នក​ទស្សនា​ភេទ​ស្រី​ចូល​មើល​ច្រើន​បំផុត នា​ចន្លោះ​ថ្ងៃ​ទី ១៦-២០ មិនា។

បញ្ជាក់​ថា​គេហទំព័រ PornHub ក៏​បាន​ចូលរួម​ចំណែក​ក្នុង​អំឡុង​ពេល COVID-19 នេះ​ផ្ទាល់ ដោយ​ផ្តល់​ជូន​ការ​ទស្សនា​លក្ខណៈ Premium Account ឥត​គិត​ថ្លៃ​រយៈ​ពេល ១ ខែ​ពេញ សម្រាប់​ប្រទេស​មួយ​ចំនួន​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា