មកដឹងវិធីសម្អាតរថយន្ត ការពារមិនឲ្យចម្លងជំងឺកូវីដ១៩ (វីដេអូ)

  • 2020-03-30 07:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ ការសម្អាតរថយន្តប្រចាំថ្ងៃ គឺជារឿងដែលយើងគួរធ្វើមួយ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែវាយប្រហារនៅទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ រថយន្តរបស់អ្នកនឹងមិនឆ្លងជំងឺនេះឡើយ ប៉ុន្តែប្រសិនបើមិនសម្អាតឲ្យបានត្រឹមត្រូវ វាអាចក្លាយជាកន្លែងចម្លងដល់អ្នកក៏ថាបាន។ ដូច្នេះដើម្បីកុំឲ្យរឿងនេះកើតឡើង អ្នកត្រូវប្រើទឹកលាងដៃ សម្អាតកន្លែងដែលអ្នកប៉ះពាល់ញឹកញាប់លើរថយន្ត ដូចជា ដៃទ្វារ ដៃចង្កូត ខ្សែក្រវ៉ាត់ ប៊ូតុងចុចកញ្ចក់ ប៊ូតុងម៉ាស៊ីនត្រជាក់ ឬអេក្រង់ Touchscreen ក្នុងរថយន្តជាដើម។

ការសម្អាតនេះមិនសំដៅតែរថយន្តផ្ទាល់ខ្លួនរបស់អ្នកនោះទេ អ្នកក៏ត្រូវធ្វើវាលើរថយន្តជួល ឬរថយន្តតាក់ស៊ីផងដែរ។ សូមប្រាកដថា អ្នកបានសម្អាតត្រង់កន្លែងដែលដៃមនុស្សប៉ះពាល់ញឹកញាប់បំផុត។

គួរបញ្ជាក់ថា អ្នកមិនត្រូវរក្សាទុកទឹកលាងសម្អាតដៃដបធំនៅក្នុងរថយន្តឡើយ ព្រោះកម្តៅអាចធ្វើឲ្យសារធាតុអាកុលនៅក្នុងនោះពុះបាន។ ម្យ៉ាងវិញទៀត អ្នកក៏មិនត្រូវប្រើទឹកថ្នាំសម្លាប់មេរោគក្នុងផ្ទះ ឬទឹកថ្នាំដែលមានសារធាតុ hydrogen peroxide ដែរ ព្រោះវាអាចធ្វើឲ្យខូចផ្នែកខាងក្នុងរបស់រថយន្តបាន៕

(កុំភ្លេចលាងសម្អាតដៃរបស់អ្នកផង)

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី