ថៃ បិទការនាំចេញពងមាន់ ដោយសារមូលហេតុមួយ

  • 2020-03-31 00:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទ ទី៣០ ខែមីនា រដ្ឋាភិបាលថៃបានបន្តហាមឃាត់ការនាំចេញពងមាន់ និងបានចាត់ក្រសួងចំនួនពីរ ឲ្យគ្រប់គ្រងការចែកចាយម៉ាសពេទ្យដែលផលិតក្នុងស្រុក ដោយជំហានទាំងពីរនេះមានគោលបំណងដើម្បីបញ្ចប់ការខ្វះខាតក្នុងមូលដ្ឋាន ក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា ពងមាន់នៅតែមានការផ្គត់ផ្គង់ខ្វះខាតក្នុងស្រុក ដូច្នេះលោកបានបន្តហាមឃាត់ការនាំចេញ រយៈពេល ៣០ថ្ងៃទៀត លើការហាមឃាត់ដែលចាប់ផ្តើមដំបូងត្រឹម ៧ថ្ងៃ។

លោក Jurin បានបន្ថែមឲ្យថា ពងមាន់ប្រមាណ ៤១លានគ្រាប់ ត្រូវបានផលិតជាលក្ខណៈពាណិជ្ជកម្មក្នុងមួយថ្ងៃ ហើយមានដល់ទៅ ១លានគ្រាប់ ត្រូវបាននាំចេញជារៀងរាល់ថ្ងៃ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការហាមឃាត់ការនាំចេញនឹងបញ្ចប់ នៅពេលដែលការផ្គត់ផ្គង់អាចបំពេញតម្រូវការក្នុងស្រុក៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង