ក្នុងមួយថ្ងៃ! អ៊ីតាលីព្យាបាលអ្នកជំងឺឲ្យជាសះស្បើយជាង ១ ៥០០នាក់ កើនឡើងខ្លាំងមិនធ្លាប់មាន
- 2020-03-31 01:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងមួយថ្ងៃ! អ៊ីតាលីព្យាបាលអ្នកជំងឺឲ្យជាសះស្បើយជាង ១ ៥០០នាក់ កើនឡើងខ្លាំងមិនធ្លាប់មាន
ចន្លោះមិនឃើញ
អ្នកជំងឺសរុបចំនួន ១ ៥៩០នាក់ ត្រូវបានរាយការណ៍ថាព្យាបាលជាសះស្បើយពីជំងឺកូរ៉ូណាវីរុសនៅទូទាំងប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានការពារជនស៊ីវិលអ៊ីតាលីឲ្យដឹងថា នេះជាការកើនឡើងខ្លាំងនៃអ្នកព្យាបាលជាសះស្បើយ ដែលមិនធ្លាប់មានចាប់តាំងពីវីរុសផ្ទុះនៅភាគខាងជើងប្រទេសកាលពីថ្ងៃ ២១ខែកុម្ភៈកន្លងមក។ មកទល់ពេលនេះ អ្នកឆ្លងជំងឺសរុបក្នុងប្រទេសអ៊ីតាលីមាន ១០១ ៧៣៩ករណី ក្នុងនោះ ៣ ៩៨១នាក់ ស្ថិតក្នុងបន្ទប់ ICU។
គួរបញ្ជាក់ថា អ៊ីតាលីជាប្រទេសទីពីរដែលរងគ្រោះខ្លាំងបំផុតបន្ទាប់ពីចិន ដោយជំងឺ Covid-19 នេះ បានឆកយកជីវិតមនុស្ស ១១ ៥៩១នាក់ហើយនៅទូទាំងអ៊ីតាលី៕