ឈុតក្រោយឆាកការតាមថតឡាន Bugatti Chiron នៅល្បឿន ៤០០គ.ម/ម៉ (វីដេអូ)

  • 2020-03-31 01:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ ២ ឆ្នាំ​កន្លង​ទៅ Bugatti បាន​បង្ហាញ​នូវ​ឈុត​ឆាក​ដ៏​អស្ចារ្យ​មួយ​នៃ​រថយន្ត​ Bugatti Chiron របស់​ខ្លួន ដែល​ជា​ការ​ជាន់​រថយន្ត​ពី ០ ដល់ ៤០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៤២ វិនាទី ដោយ​បាន​សាង​ជា​កំណត់​ត្រា​ថ្មី​មួយ​ក្នុង​លោក។

២ ឆ្នាំ​ក្រោយ​មក​ សកម្មភាព​ក្រោយ​ឆាក​នៃ​ការ​ថត​វីដេអូ​ដ៏​អស្ចារ្យ​ខាង​លើ​ត្រូវ​បាន​បង្ហាញ ឲ្យ​វា​បាន​ជម្រះ​នូវ​មន្ទិល​សង្ស័យ​កន្លង​មក​​អំពី​​ប្រភេទ​រថយន្ត​​ដែល​គេ​ប្រើ​សម្រាប់​តាម​ថត​ Bugatti Chiron។ តាម​ការ​បង្ហាញ​របស់​គណនី YouTube ឈ្មោះ OUTRUN ដែល​ជា​អ្នក​កាន់​កាប់​គម្រោង​ការ​ថត​នេះ បាន​ឲ្យ​ដឹង​ថា​ប្លង់​ខាង​លើ គឺ​ថត​ដោយ​ប្រើ​ប្រាស់​រថយន្ត Bugatti Chiron មួយ​គ្រឿង​ទៀត​តាម​ប្រដេញ ហើយ​មាន​ប្រើ​ប្រាស់​កាមេរ៉ា​ DJI X5 សម្រាប់​ចាប់​យក​រូបភាព។

ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម