រកឃើញអាល់កុលក្លែងក្លាយលាយមេតាណុលធ្វើជែលលាងដៃជាច្រើនលីត្រនៅភ្នំពេញ
- 2020-03-31 03:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអាល់កុលក្លែងក្លាយលាយមេតាណុលធ្វើជែលលាងដៃជាច្រើនលីត្រនៅភ្នំពេញ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) បានរកឃើញរកអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៣៨ លីត្រ ដែលបានឡាយធ្វើជែលលាងដៃក្លែងក្លាយ ជាមួយនឹងឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ស្ថិតក្នុងខណ្ឌទាំង ១២ ចំនួន ៩៥ ទីតាំង នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីផ្ទុះនៃមេរោគកូវីដ ១៩ បន្តកើនចំនួនអ្នកឆ្លងនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានចាត់វិធានយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ជំងឺកុំរីករាលដាល។ ប៉ុន្តែស្ថានភាពនេះ ក៏មានជនឆ្លៀតឱកាសកេងចំណេញប្រយោជន៍ផងដែរ ជាពិសេសដាក់លក់ផលិតផលក្លែងក្លាយ នៅតាមបណ្ដាឱសថស្ថានមួយចំនួន។
អាស្រ័យដូចនេះ ទើបកាំកុងត្រូល និងអាជ្ញាធរតាមបណ្តាខណ្ឌ បើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល អង្កេតតម្លៃលក់ម៉ាស និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ ជាក់ស្ដែងដូចជា ការដាក់លក់ផលិតផលគ្មានប្រភពផលិតច្បាស់លាស់ លក់ម៉ាសតម្លៃថ្លៃ កេងយកផលចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃវីរុសមួយនេះ។
ប្រភព៖ កាំកុងត្រូល