ចេញមួយទៀតហើយ! ទូរសព្ទ 5G តម្លៃថោក
- 2020-03-31 03:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមួយទៀតហើយ! ទូរសព្ទ 5G តម្លៃថោក
ចន្លោះមិនឃើញ
ក្រោយពីក្រុមហ៊ុនមេ Huawei ប្រកាសចេញស្មាតហ្វូនត្រកូល P ជំនាន់ចុងក្រោយបានប៉ុន្មានថ្ងៃ Honor ដែលម៉ាកសាខាបានបង្ហាញចេញស្មាតហ្វូនថ្មីម៉ូដែល Honor 30S ដែលជាស្មាតហ្វូន 5G តម្លៃធូរថ្លៃបំផុត។
Honor 30S មានបំពាក់អេក្រង់ IPS ទំហំ ៦,៥ អ៊ីញ អាចបង្ហាញរូបភាពកម្រិត FHD+ មានចោះរន្ធតូចមួយលើអេក្រង់សម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ១៦MP។ នៅផ្នែកខាងស្ដាំនៃស្មាតហ្វូនគឺមានបំពាក់ទ្រនាប់ស្កេនម្រាមដៃ។
នៅខាងក្រោយគឺមានបំពាក់កាមេរ៉ាចំនួនបួនគ្រាប់ កាមេរ៉ាមេមានទំហំ ៦៤MP, កាមេរ៉ា Telephoto ទំហំ ៨MP អាច Zoom Optical បាន 3x និង Zoom Hybrid បាន 20x, កាមេរ៉ា Ultra-Wide ទំហំ ៨MP និងកាមេរ៉ាវាស់ជម្រៅទំហំ ២MP។
នៅខាងក្នុងគឺមានបំពាក់នូវឈីប Kirin 820 5G ដែលវាមានទ្រាំទ្រនូវសេវា 5G មានភ្ជាប់ដោយ RAM ទំហំ ៨GB និងអង្គផ្ទុកជម្រើស ១២៨GB និង ២៥៦GB។ ស្មាតហ្វូននេះដំណើរការដោយ Android 10 និងប្រើប្រាស់ Magic UI 3.1.1, មានថ្មទំហំ ៤០០០ mAh ហើយអាចសាកថ្មល្បឿន ៤០ វ៉ាត់។
ការកុម្ម៉ង់ទិញនៅប្រទេសចិនមានបើកទទួលចាប់ពីថ្ងៃនេះ ជាមួយតម្លៃប្រមាណ ៣៣៨ ដុល្លារ និង ៣៨០ ដុល្លារ ដែលការចេញលក់នឹងចាប់ផ្ដើមនាថ្ងៃទី ៧ ខែមេសា៕