D.O និង​ Lee Hongki អាចនឹងលេចមុខសម្ដែងរឿងរួមគ្នាក្នុងជួរទាហាន

  • 2020-03-31 03:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសម្ដែង "Return: The Promise of the Day" នឹងធ្វើឡើងជាថ្មីម្ដងទៀត ដោយមានឈុតឆាកពិសេស ក៏ដូចជាមានការចូលរួមសម្ដែងពីកំពូលតារា K-Pop ២រូបឯណោះ។

នៅថ្ងៃទី ៣១ ខែមីនានេះ បណ្ដាញផ្សព្វផ្សាយជាច្រើនបានឲ្យដឹងថាក្រុមការងារនៃ កម្មវិធីសម្ដែងជាពិសេសប្រចាំជួរទ័ពមានឈ្មោះថា "Return: The Pomise of the Day" កំពុងរៀបចំរដូវកាលថ្មីហើយ។ ឈុតឆាកសម្ដែង និយាយពីសាច់រឿងនៃមិត្តភាព និងការរីកចម្រើនរបស់ប្រទេសរហូតមានការកើតឡើងនៃសង្គ្រាមធំរបស់ប្រទេសកូរ៉េ (The Korean War)។

D.O
Lee Hongki

ដោយឡែកសម្រាប់តួសម្ដែងវិញ មានការឲ្យដឹងថា D.O (ក្រុម EXO) និង Lee Hongki (ក្រុម FT ISLAND) កំពុងត្រូវបានគេពិចារណាជ្រើសជាតួក្នុងរឿងនេះ។ ប៉ុន្តែក៏ដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ដូចនេះគម្រោងរៀបចំកំពុងស្ថិតនៅក្នុងការពិចារណាសិន ចំណែកថ្ងៃចាប់ផ្ដើមការសម្ដែងក៏មិនទាន់អាចសម្រេចបានដូចគ្នា៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី