នៅផ្ទះអផ្សុកពេក Nichkhun បបួលសមាជិកក្រុមធ្វើរឿងហួសចិត្ត ប៊ិះទប់សំណើចមិនជាប់

  • 2020-03-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​​មួយ​សន្លឹកនៅ​លើ​ Instagram ​របស់​តារា​ចម្រៀង Nichkhun ​បាន​​ធ្វើ​ឲ្យ​ Fan ​ទប់​សំណើច​មិន​ជាប់ ដោយ​សារ​តែ​កាយ​វិការ​ដ៏​កំប្លុក​កំប្លែង​របស់​​​តារា​សាច់​ស​ខ្ចី​រូប​នេះ។​​​​

​មិន​ខុស​ពី​តារា​ផ្សេង​ៗទៀត ​ដែល​ត្រូវ​សម្ងំ​ក្នុង​ផ្ទះ​មិន​ទៅ​ណា ​ដើម្បី​ចៀស​វាង​ការ​ឆ្លង​ពី​ Covid-19 Nichkhun​ ក៏​ជ្រើស​វិធី​នេះ​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​​នៅ​ផ្ទះ​យូរ ​ប្រហែល​ជា​អផ្សុក​បន្តិច​ហើយ ​ដូច្នេះ​ម្ចាស់​បទ Hands Up ​​បាន​បបួល​សមាជិក​រួម​ក្រុម​ ​មក​​ថត​រូប​លេង​ ដែល​រូប​មួយ​សន្លឹក​នោះ​ពិត​ជា​ទទួល​បាន​ការ​ចូលចិត្ត​ច្រើន​ណាស់។ ​សមាជិក2 PM ទាំង​៤ ​បាន​ស្លៀក​កន្សែង​ពោះ​គោ ​ហើយ​​ពាក់​មួក​ចម្លែក​ៗ ​បូក​រួម​នឹង​​ទឹក​មុខ​កំប្លុក​កំប្លែង​គួរ​ឲ្យ​ស្រលាញ់​ទៀត ​ធ្វើ​ឲ្យ Fan ​ស្ទើរ​ទប់​សំណើច​មិន​ជាប់​នោះ​ទេ។ ​តារា​ចម្រៀង​ជន​ជាតិ​ថៃ​រូប​នេះ ​បាន​ផុស​ដោយ​សរសេរ​ថា Bye bye corona។

​​​​រូប​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ទាំង​អស់​យល់​ថា ​​ក៏​បាន​ជួយ​ពួក​គេ​ឲ្យ​បាត់​តាន​តឹង​និង​អផ្សុក​មួយ​គ្រា​​ដោយសារ​តែ Covid-19 ​ផង​ដែរ ព្រោះ​ពួក​គេ​រស់​នៅ​តែ​ផ្ទះ​ពិត​ជា​ធុញ​ខ្លាំង​ណាស់៕

ប្រភព៖ Eva   ប្រែ​សម្រួល៖ លឹម សុនា