ជនបរទេសណា ដែលមានវិជ្ជមានកូវិដ១៩ច្រើនជាងគេនៅម្ពុជា?
- 2020-03-31 05:03:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនបរទេសណា ដែលមានវិជ្ជមានកូវិដ១៩ច្រើនជាងគេនៅម្ពុជា?
ចន្លោះមិនឃើញ
គ្រប់គ្នាដឹងហើយថា ជំងឺកូវិដ១៩ កំពុងរីករាលដាលនៅលើពិភពលោក ហើយបានធ្វើអោយមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺនេះមិនតិចនោះទេ ដែលនេះជាការព្រួយបារម្ភរបស់ប្រទេសនីមួយៗ ក៏ដូចជាពិភពលោកទាំងមូល ។ ដោយឡែកនៅម្ពុជាវិញ ក៏មានការកើនឡើងនៃអ្នកឆ្លងជំងឺកូវិដ១៩ដែរ ក្នុងនោះខេត្តមួយចំនួនបានរងផលប៉ះ ពាល់ដោយសាឥទ្ធិពលនៃជំងឺនេះ ហើយសម្រាប់ជនបរទេសដែលបានឆ្លងជំងឺកូវិដ១៩នៅកម្ពុជាច្រើនជាងគេគឺប្រទេសបារាំង រួមជាមួយជនជាតិផ្សេងៗទៀត បូករួមទាំងខ្មែរផងនោះគិតត្រឹមព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ក្រសួងសុខាភិបាល បានប្រកាសពីលទ្ធផលវិជ្ជមាន COVID-19 ២ករណីបន្ថែមទៀតនៅខេត្តសៀមរាប ដែលជាម្តាយ និងកូន ហើយក៏ជាភរិយារបស់អ្នកជំងឺម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅកម្ពុជាមាន១០៩ករណី និងសះស្បើយ២៣ករណីក្នុងនោះមានដូចជា៖
ខ្មែរ សរុបចំនួន ៤៨នាក់់
ជនជាតិបារាំង មានចំនួន៣៧នាក់
ម៉ាឡេស៊ី ចំនួន១២នាក់
អង់គ្លេស ចំនួន៥នាក់
អាមេរិក ចំនួន២នាក់
ឥណ្ឌូនេស៊ី ចំនួន២នាក់
ចិន ចំនួន១នាក់
កាណាដា ចំនួន១នាក់
បែលហ្សិក ចំនួ១នាក់