មីយ៉ាន់ម៉ា កំពុងព្រួយបារម្ភរឿងផ្ទុះវីរុសខ្លាំង ក្រោយពលករជាង ២ម៉ឺននាក់ត្រឡប់មកពីថៃ

  • 2020-03-31 05:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​មីយ៉ាន់ម៉ា បាន​ចេញ​មុខ​ធ្វើ​ការ​ព្រមាន​ថា​អាច​នឹង​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​វីរុស​ឆ្លង Covid-19 ក្នុង​ប្រទេស​របស់​ខ្លួន ក្រោយ​ពេល​ដែល​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ម៉ឺននាក់​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។

លោករដ្ឋមន្ត្រី Myint Htwe បាន​ព្រមាន​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​ពាក់​កណ្ដាល​យប់​ថ្ងៃ​អាទិត្យ​ថា ពលករ​ចំណាកស្រុក​ជាង ២៣ ០០០​នាក់ បាន​ត្រឡប់​មក​កាន់​ប្រទេស​វិញ​តាម​ព្រំដែន ថៃ-មីយ៉ាន់ម៉ា ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ចុងក្រោយនេះ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា "ខណៈដែលពួកគេ(ថៃ) បានរីករាលដាលពាសពេញផ្ទៃប្រទេសហើយ ពួកគេមួយចំនួនអាចឆ្លងវីរុសនេះមីយ៉ាន់ម៉ាទំនងជានាំឲ្យមានការរីករាលដាលយ៉ាងខ្លាំង។”

ម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសកាលពីថ្ងៃអាទិត្យ គឺជាពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃច័ន្ទសប្តាហ៍មុនខណៈដែលករណីផ្សេងទៀតភាគច្រើនបានបញ្ជាក់ថាមកដល់ពេលនេះ គឺជាអ្នកធ្វើដំណើរដែលបានហោះហើរពីប្រទេសលោកខាងលិច។ ជាមួយគ្នាដែរ មីយ៉ាន់ម៉ា​បាន​ប្រកាស​ហាមឃាត់​ការ​ចុះចតទាំង​អស់​នៃ​ជើង​ហោះហើរ​អន្ដរជាតិ​រហូត​ដល់​ថ្ងៃ​ទី ១៣​ខែ​មេសា​នឹង​មាន​ការ​ប្រកាស​បន្ដ។

មកទល់ពេលនេះ មីយ៉ាន់ម៉ា​បាន​រាយការណ៍​ចំនួន​អ្នកឆ្លង​ជំងឺ Covid-19 សរុប ១៥​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន