ស្ថានភាពរបួសរបស់ Luis Suarez យ៉ាងម៉េចហើយ?
- 2020-03-31 07:23:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពរបួសរបស់ Luis Suarez យ៉ាងម៉េចហើយ?
ចន្លោះមិនឃើញ
ផ្អែមតាមព័ត៌មាន Update ចុងក្រោយ របួសជង្គង់របស់ខ្សែប្រយុទ្ធ Luis Suarez មានសភាពល្អប្រសើរវិញហើយ ក្រោយទទួលការវះកាត់បានជោគជ័យ កាលពីខែមករាឆ្នាំ២០២០។
សម្រាកបួនខែក្រោយវះកាត់ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយ បានបង្ហោះសារវិជ្ជមានកាលពីកន្លងមកថា រូបគេជិតមានហ្វមដូចដើមវិញហើយ ហើយនឹងអាចលេងបាននៅរដូវកាលក្រោយ។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool បានបញ្ជាក់យ៉ាងដូច្នេះ ៖«ការវិលត្រឡប់របស់ខ្ញុំ ពិតជាអស្ចារ្យណាស់ (សំដៅលើស្ថានភាពរបួស)។ ខ្ញុំចាប់ផ្ដើមរត់ ហើយពេលក្រុមរបស់ខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងលេងជាមួយពួកគេ»។
ដោយសារវីរុសរាតត្បាតកូរ៉ូណា បាល់ទាត់លើពិភពលោកត្រូវបានពន្យារពេល ចំណែកលីគគំពូលអេស្ប៉ាញ LaLiga តាមសេចក្ដីរាយការណ៍កាលពីថ្ងៃសៅរ៍ ត្រូវបានគេស្នើឱ្យបន្តការប្រកួតឡើងវិញ នៅខែមិថុនា ឆ្នាំ២០២០ខាងមុខ ចំណែក Champions League ត្រូវបានគេតំណត់ឱ្យលេងនៅខែសីហា ឆ្នាំ២០២០៕