គ្រូ​ Galatasaray បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ជា​ពី​ជំងឺ​កូរ៉ណា

  • 2020-03-31 11:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ទួរគី Galatasaray លោក Fatih Terim បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ ក្រោយ​ជា​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩។

បើ​តាម​ការ​បង្ហោះ​ជា​ភាសា​ទួរគី​នៅ​បណ្ដាញ​សង្គម Twitter មន្ទីរពេទ្យ​ដែល​ព្យាបាល​វីរបុរស​បាល់ទាត់​ទួរគី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ហើយ​បន្ត​ក្នុង​ស្ថានភាព​ចត្តាឡឺស័ក​រយៈពេល ១៤ថ្ងៃ​ទៀត​នៅ​ផ្ទះ​របស់​លោក។

បុរស​វ័យ ៦៦ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​អាការៈ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​ កំឡុង​សប្ដាហ៍​មុន ហើយ​ក៏​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា​កន្លង​ទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​ទួរគី​គិត​ត្រឹម​ពេល​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង ១ម៉ឺន​ករណី​ហើយ ខណៈ​នៅ​ពិភពលោក​ទាំង​មូល​ មាន​អ្នក​ឆ្លង​សរុប​ជាង ៨០ម៉ឺន​ករណី ខណៈ​ជាង ១៦ម៉ឺន​នាក់​បាន​ជា​ពី​ជំងឺ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី