កូវីដ១៩៖ ពលរដ្ឋថៃនឹងទទួលបានលុយជំនួយពីរដ្ឋាភិបាល ម្នាក់៥ពាន់បាត

  • 2020-04-01 01:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានឲ្យដឹងថា មនុស្សចំនួន៩លាននាក់ (ក្នុងចំណោមប្រជាជនសរុប ២១,៧លាននាក់) ដែលបានចុះឈ្មោះរួច នឹងមានសិទ្ធិទទួលបានជំនួយហិរញ្ញប្បទាន ៥ ០០០បាត (ស្មើនឹងខ្ទង់ ១៥០ដុល្លារ) ដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោកស្រី Pinyosinwat បានឲ្យដឹងទៀតថា កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា គណៈរដ្ឋមន្រ្តីថៃបានអនុម័តឲ្យប្រើប្រាស់ជំនួយសម្រាប់ប្រជាជន ៦លាននាក់បន្ថែមទៀត បន្ទាប់ពី ៣លាននាក់បានទទួលសាច់ប្រាក់មុនរួចទៅហើយ។ ការចំណាយសរុបរបស់រដ្ឋាភិបាល នឹងមានចំនួន ១៣៥ពាន់លានបាត (ស្មើនឹងខ្ទង់ ៤,១ពាន់លានដុល្លារ)។

ថវិកាសម្រាប់ផ្តល់ហិរញ្ញប្បទាននេះ នឹងបានមកពីថវិកាដែលចេញពីក្រសួងផ្សេងៗ។ ក្រសួងនីមួយៗត្រូវកាត់បន្ថយថវិការបស់ខ្លួនចំនួន ១០% ដើម្បីគ្របដណ្តប់លើកញ្ចប់ជំនួយ និងជួយដល់កិច្ចប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម