ណែនាំ​ឲ្យ​ស្គាល់​ភូមិគ្រឹះ​របស់ Neymar នៅ​ប្រេស៊ីល​មាន​ទាំង​កន្លែង​ចត​ឧទ្ធម្ភាគចក្រ

  • 2020-04-01 02:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ឯកជន​ទៅ​កាន់​ប្រទេស​ប្រេស៊ីល ដើម្បី​សម្រាក​និង​រក្សា​ខ្លួន​នៅ​ផ្ទះ ជៀស​ពី​វីរុស​សាហាវ​កូរ៉ូណា។

ទៅ​ដល់​ប្រទេស​កំណើត​​ខ្សែ​ប្រយុទ្ធ​របស់ PSG រូប​នេះ​បាន​បង្ហោះ​រូប​នៅ​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​លេង​បាល់ទះ​លើ​​ខ្សាច់។ សម្រាប់​រូប​នេះ​ទទួល​បាន​ការ​រិះគន់​​មួយ​ចំនួន​​ ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​ត្រឹមត្រូវ​នៃ​ការ​ដាក់​ខ្លួន​ឲ្យ​ដាច់​ដោយ​ឡែក បែរ​ជា​ប្រមូល​ផ្ដុំ​នៅ​ជុំ​គ្នា​ទៅ​វិញ។

មនុស្ស​ទាំង​អស់​នេះ​បាន​ចំណាយ​ពេល​នៅ​ភូមិគ្រឹះ​​របស់ Neymar​ ដែល​មាន​តម្លៃ​៧​លាន​ផោន ៩៦​គីឡូម៉ែត្រ​​ចុះ​ពី​ឆ្នេរ​ពី​ទីក្រុង Rio de Janeiro។ ជា​ការ​ពិត​ភូមិគ្រឹះ​​ពិត​ជា​ប្រណិត​ខ្លាំង សម​នឹង​ Neymar ដែល​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក។

នៅ​ខាង​ក្រៅ​​បរិវេណ​ផ្ទះ​មាន​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​ដ៏​ទូលាយ​ ជាមួយ​នឹង​អាង​ហែល​ទឹក​ ទីលាន​​លេងតិន្នីស និង​តារាង​បាល់ទះ។ ចំណែក​នៅ​ខាង​ក្នុង​​រៀបចំ​​ច្នៃ​ពេញ​ភ្នែក​គ្រប់​កន្លែង​តាំង​ពី​ទ្វារ​ចូល​ដល់​​ផ្ទះ​បាយ​៕ ​​​​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ