ក្នុងចំណោមកំពូលអ្នកមាន មានតែមេ Amazon ប៉ុណ្ណោះកើនទ្រព្យនៅឆ្នាំ ២០២០ នេះ

  • 2020-04-01 03:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos នាយក​ប្រតិបត្តិ​ Amazon គឺ​ជា​​មហាសេដ្ឋី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​មហាសេដ្ឋី​ស្ថិត​នៅ​លំដាប់​កំពូល​ ដែល​មិន​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ។ នេះ​បើ​តាម​តួលេខ​នៃ Bloomberg Billionaires Index បាន​បង្ហាញ។

គិត​ចាប់​ពី​​ដើម​​ឆ្នាំ ដល់​ថ្ងៃ​ទី ១ ខែ​មេសា​នេះ លោក Jeff Bezos បាន​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ ៥,១១ ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​មាន ១២០ ពាន់​លាន​ដុល្លារ។

ចំណែក​មហាសេដ្ឋី​ផ្សេង​ទៀត​ដូច​ជា​លោក Bill Gates សហ​ស្ថាបនិក​ Microsoft, លោក Mark Zuckerberg ស្ថាបនិក​ Facebook, លោក Larry Page សហ​ស្ថាបនិក Google ជា​ដើម​នោះ សុទ្ធ​តែ​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​ខ្ទង់​ពាន់​លាន​ដុល្លារ​នា​អំឡុង ៣ ខែ​ឆ្នាំ ២០២០ នេះ។

​​​លោក Jeff Bezos គឺ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក ដែល​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ចំណែក​ភាគហ៊ុន​ក្នុង​ហាង​លក់​ទំនិញ​អនឡាញ Amazon ដែល​លោក​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៤។ ខណៈ​ដែល​ហាង​លក់​រាយ​ដទៃ​ជួប​ប្រទះ​បញ្ហា​​រហូត​ត្រូវ​បញ្ឈប់​បុគ្គលិក​ជា​ច្រើន​ដោយ​សារ​ជំងឺ​កូវីដ​១៩ ហាង​លក់​ទំនិញ​អនឡាញ Amazon ឯណោះ​វិញ​គឺ​មាន​កំណើន​តម្រូវ​ការ​ខ្ពស់​បំផុត ហើយ​ក្រុមហ៊ុន​កំពុង​រើស​បុគ្គលិក ១០ ម៉ឺន​នាក់​បន្ថែម​ទៀត៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង