Lamborghini ផ្អាកផលិតឡាន ងាកមកផលិតម៉ាសវិញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

  • 2020-04-01 07:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីជាង ២សប្តាហ៍មុន ក្រុមហ៊ុន Lamborghini បានប្រកាសបិទរោងចក្ររបស់ខ្លួន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

មិនខុសពីក្រុមហ៊ុន Ford លូកដៃចូលជួយផលិតឧបករណ៍ជំនួយផ្លូវដង្ហើមនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Lamborghini នឹងប្រើរោងចក្ររបស់ខ្លួនដែលកំពុងទំនេរចោល ដើម្បីផលិតម៉ាសពេទ្យ និងរបាំងកញ្ចក់ការពារមុខ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ នេះ។

ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើនិយាយថា ម៉ាស និងរបាំងការពារមុខទាំងនោះ នឹងត្រូវបរិច្ចាគទៅឲ្យមន្ទីរពេទ្យ Sant'Orsola-Malpighi Hospital ក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលី។

Lamborghini អះអាងថា ខ្លួននឹងអាចផលិតម៉ាសចំនួន ១ ០០០ម៉ាសក្នុងមួយថ្ងៃ។ ដោយឡែក របាំងកញ្ចក់ការពារមុខ នឹងត្រូវផលិតឡើងដោយប្រើម៉ាស៊ីនព្រីន 3D របស់ក្រុមហ៊ុន Lamborghini ផ្ទាល់តែម្តង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម