អតីត​ប្រធាន​ក្លឹប Marseille បាន​ទទួល​មរណភាព ក្រោយ​ឆ្លង​កូវីដ

  • 2020-04-01 10:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pape Diouf អតីត​ប្រធាន​ក្លឹប​បារាំង Marseille បាន​ទទួល​អនិច្ចកម្ម​​ហើយ កាល​ពី​ថ្ងៃ​អង្គារ​នេះ ក្រោយ​ពី​ឆ្លង​ជំងឺ​កូវីដ ១៩។

បុរស​ជនជាតិ​សេណេហ្គាល់​រូប​នេះ​ បាន​បាត់បង់​ក្នុង​អាយុ​ ៦៨ឆ្នាំ។ លោក​បាន​ក្លាយ​ជា​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ស្លាប់​មុន​គេ នៅ​ក្នុង​ប្រទេស​សេណេហ្គាល់។

តាម​ប្រភព​ពី​សារព័ត៌មាន​បារាំង​បាន​ឲ្យ​ដឹង​ថា លោក​ហៀប​នឹង​ចាកចេញ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​បារាំង​ហើយ ប៉ុន្តែ​លោក​ត្រូវ​បាន​ហាម​ប្រាម​​ឲ្យ​ឡើង​យន្តហោះ ដោយសារ​តែ​សុខភាព​ទ្រុឌទ្រោម​។

លោក Diouf ផ្ដើម​អាជីព​ជា​យោធា​នៅ​ប្រទេស តែ​ក្រោយ​មក​ក៏​ផ្លាស់ប្ដូរ​ជា​អ្នក​កាសែត​ផ្នែក​បាល់ទាត់​វិញ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភ្នាក់ងារ​ពិសេស​របស់​ ខ្សែប្រយុទ្ធ Didier Drogba ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​ប្រធាន​ក្លឹប Marseille អំឡុង​ឆ្នាំ២០០៥ ដល់​ ២០០៩។

ក្នុង​ជំនាន់​របស់​លោក​ ក្លឹប​បារាំង​មួយ​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​ឈរ​លេខ ២ ពីរ​ដង ហើយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FA បារាំង​ពីរ​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី