មាន​ដឹង​ថា Klopp ឈ្នះពានលីគកំពូលលើកដំបូង​នៅឆ្នាំណា?

  • 2020-04-01 12:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​ឈ្នះ​ពាន​លីគកំពូល​លើក​ដំបូង​នៅ​ឆ្នាំ ២០១១ដែល​ជា​ពាន​​លីគ​កំពូល​អាល្លឺម៉ង់​។

កាល​ពី​រដូវ​កាល​ឆ្នាំ​ ២០១០/១១​នោះ​លោក​ Klopp នៅ​ធ្វើ​ជា​គ្រូបង្គោល​របស់​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ហើយ​ទន្ទឹម​ពេល​នោះ​លោក​ក៏​បាន​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ ​ទទួល​បាន​ពាន​រង្វាន់​​លីគ​អាល្លឺម៉ង់​ ឬ​ពាន​ Bundesliga ​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់​នៅ​លើ​ពិភព​លោក​ចាប់​ផ្ដើម​ស្គាល់​លោក​។

នៅ​ក្នុង​រដូវ​កាល​នោះ​ក្លឹប​ Borussia Dortmund ដែល​ដឹក​នាំ​លោក​ Klopp បាន​​ឈ្នះ​ពាន​លីគ​អាល្លឺម៉ង់​ខាង​លើ​នេះ​ ដោយមាន​ពិន្ទុ​សរុប​ ៧៥​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​ ៣៤​លើក​ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​ក្លឹប​មួយ​នេះ​កើន​ទៅ​ដល់​ជាង​ ១៦១​លាន​ដុល្លារ​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Jurgen Klopp មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ ២០០១​។ លោក​បាន​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ២ដង ដោយ​ឈ្នះ​នៅ Dortmund៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី