លេង​ធ្ងន់! Barca ដាក់ Griezmann ជា​ថ្នូរ​ដើម្បី​​ត្រៀម​យក Neymar មក​វិញ

  • 2020-04-02 01:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona មាន​ក្ដី​សង្ឃឹម​នឹង​យកNeymar មក​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​យល់​ព្រម​ដាក់​ Antoine Griezmann ជា​ផ្នែកមួយ​នៃ​ការ​ដោះដូរ។

កីឡាករ​សញ្ជាតិ​បារាំង​ទើប​តែ​ចូលរួម​ជាមួយ Barca កាល​ពី​រដូវ​ក្ដៅ​មុន ពី​ក្លឹប Atletico Madrid ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន ប៉ុន្តែ​ក្លឹប​ស្ថិត​នៅ​តំបន់​កាតាឡាន់​បាន​សម្រេច​ចិត្ត​ដោយ​គេ​ចាកចេញ​ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​ខ្លះ យក​ Neymar មក​វិញ។

ផ្អែក​តាម​សារព័ត៌មាន​របស់​ប្រទេស​អេស្ប៉ាញ Barcelona មាន​បំណង​​ចង់​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ពីរ​នាក់​នោះ​គឺ Neymar និង Lautaro Martinez របស់​ក្លឹប Inter Milan។ ដើម្បី​យក​កីឡាករ​ទាំង​ពីរ​បាន Barca មាន​តែ​ប្រើ​ក្បួន​យក​កីឡាករ​ទៅ​ដោះដូរ​ ថែម​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ ស្រប​ពេល​ក្លឹប​កំពុង​ជួប​វិបត្តិ​ដែរ ដោយ​សារ​វីរុស​កូរ៉ូណា។

Sky Sports បាន​បញ្ចេញ​ឲ្យ​ដឹង​ថា Griezmann ជា​បេក្ខភាព​ធំ ដែល Barca ស្នើ​ទៅ​កាន់ PSG ​ជាមួយ​នឹង​ការ​ដាក់​តម្លៃ​ចុងក្រោយ​ដើម្បី​ផ្ទេរ​យក​ Neymar មក​វិញ។ ក្នុង​នោះ​ដែរ Barcelona ​ក៏​ប៉ង​ចង់​លក់ Griezmann ចេញ​ដែរ ក្នុង​តម្លៃ​ខ្លួន​៩០​​លាន​ផោន ទោះ​បី PSG បដិសេធ​សំណើ​ដោះដូរ​នេះ៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ