កម្ពុជាព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ៩នាក់ថ្មី និងរកឃើញ១ករណីថ្មី

  • 2020-04-02 02:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងកូវីដ ១៩ បានព្យាបាលសះស្បើយចំនួន ០៩ នាក់ និង រកឃើញ១នាក់ថ្មី នៃអ្នកកើតជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានចេញផ្សាយនៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន អ្នកដែលមានជំងឺកូវីដថ្មី គឺជាបុរសជនជាតិខ្មែររ អាយុ ៥៨ឆ្នាំ (រស់នៅក្នុងសណ្ឋាគារមួយ នៃខេត្តព្រះសីហនុ) ដោយបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហុ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំង ទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំង មានវីរ់ុសកូវីដ១៩ ដែលបានរកឃើញ នៅក្រុងព្រះសីហនុ។

ផ្អែកតាមរយបាយការណ៍ដដែល បានឲ្យដឹងថា អ្នកកើតជំងឺកូវីដ១០ ទូទាំងប្រទេសសរុបចំនួន ១១០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ១១០នាក់៕

សូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា