លេច​ឭ​មក​ថា​ James ចាប់​អារម្មណ៍​ទៅ​លេង​នៅ Premier League ជាមួយ​ក្លឹប​មធ្យម​មួយ

  • 2020-04-02 02:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ​ James Rodriguez ត្រូវ​បាន​រាយការណ៍​ថា​​កំពុង​សិក្សា​​ត្រៀម​ផ្លាស់​ទៅ​ក្លឹប Everton នៃ​ក្របខ័ណ្ឌ Premier League នៅ​រដូវ​ក្ដៅ​នេះ។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​បាន​ត្រឡប់​មក​កាន់ Madrid វិញ​នៅ​រដូវ​ក្ដៅ​មុន បន្ទាប់​ពី​បញ្ចប់​ការ​ខ្ចី​ជើង​ពី​ក្លឹប Bayern Munich រយៈពេល​២​ឆ្នាំ។ ប៉ុន្តែ​​ការ​មក​ដល់​ក្លឹប​ដើម​វិញ James ហាក់​ពិបាក​ក្នុង​ការ​ប្រជែង​យក​ជម្រើស​ទី​មួយ​វិញ​ណាស់​នៅ​កីឡដ្ឋាន Bernabeu រដូវ​កាល​នេះ។

ជាមួយ​នឹង​កុងត្រា​របស់​គេ​នឹង​អស់​នៅ​រដូវ​ក្ដៅ​ក្រោយ Madrid កំពុង​សម្លឹង​ចង់​ Rodriguez ដើម្បី​បាន​ប្រាក់​ខ្លះ ខណៈ​ដែរ​សាមី​ខ្លួន​​បង្ហាញ​បំណង​ទៅ​ចូលរួម​ជាមួយ​គ្រូ​ចាស់ Carlo Ancelotti នៅ Goodison Park។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ Marca។

​​James និង Ancelotti ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Real Madrid ​បាន​មួយ​ឆ្នាំ​​គឺ​នៅ​ឆ្នាំ​២០១៤។ ក្រៅ​ពី Everton ក្លឹប​អង់គ្លេស​ពីរ​ទៀត Arsenal និង Wolves សុទ្ធ​តែ​មាន​ចំណាប់​អារម្មណ៍​លើ James​ដូច​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម