អំឡុង​ផ្ទុះ​កូវីដ១៩ ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​របស់​និស្សិត​នៅ​ជប៉ុន ប្រើ​មនុស្ស​យន្ត​ឲ្យ​ចូលរួម​ជំនួស

  • 2020-04-02 06:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​កិច្ច​គាំពារ​នៃ​ការ​រាតត្បាត​វីរុស​កូវីដ១៩ ​នៅ​ឯ​ប្រទេស​ជប៉ុន បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ រហូត​ដល់​សកលវិទ្យាល័យ​មួយ បាន​ច្នៃ​ប្រើប្រាស់​ជា​មនុស្ស​យន្ត មក​តំណាង​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ជំនួស​និស្សិត​ដែល​តម្រូវ​ឲ្យ​នៅ​ផ្ទះ​រៀង​ខ្លួន។

ការ​រៀបចំ​កម្មពិធី​ទទួល​សញ្ញាប័ត្រ ដោយ​មនុស្ស​យន្ត​មក​តំណាង​នេះ រៀបចំ​ដោយ​ក្រុមហ៊ុន ANA Holding Group ដែល​បង្កើត​កម្មវិធី​បញ្ជា​មួយ​សម្រាប់​និស្សិត​ក្នុង​ការ​គ្រប់គ្រង​ដំណើរការ​មនុស្ស​យន្ត​នោះ ដែល​អាច​បង្ហាញ​មុខមាត់​របស់​ពួក​គេ​នៅ​លើ​ផ្នែក​អេក្រង់​ភ្ជាប់​នឹង​តួ​ខ្លួន។

នៅ​ពេល​ប្រធាន​គ្រប់គ្រង​សកលវិទ្យាល័យ​ហៅ​ដល់​ឈ្មោះ​របស់​និស្សិត​ណា​ម្នាក់ វេន​និស្សិត​នោះ​នឹង​ត្រូវ​បញ្ជា​មនុស្ស​យន្ត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទទួល និង​ឆ្លើយឆ្លង​តាម​ផ្ទៃ​អេក្រង់​ត្រលប់​មក​វិញ។

បញ្ជាក់​ចេញ​ពី​និស្សិត​ម្នាក់​បាន​និយាយ​៖ "ខ្ញុំ​មិន​ធ្លាប់​គិត​ថា​នឹង​អាច​ចូលរួម​កម្មពិធី​ចែក​សញ្ញាប័ត្រ​បញ្ចប់​ថ្នាក់​សិក្សា​បែប​នេះ​ទេ យ៉ាងណាមិញ​វា​អាច​រាប់​​ជា​បទពិសោធន៍​ដ៏​ប្លែក​មួយ"។

រំឭក​ដែរ​ថា​នៅ​ប្រទេស​ជប៉ុន គិត​ត្រឹម​ថ្ងៃ​ទី ២ មេសា មាន​ករណី​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ ចំនួន ២ ៣៨៤ ករណី ខណៈ​អ្នក​ស្លាប់​មាន ៥៧ នាក់​ហើយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម