ពិសេសណាស់! ធ្វើការលើអ៊ីនធឺណិតដោយឥតគិតថ្លៃជាមួយ Office 365 និង Microsoft Team

  • 2020-04-02 06:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាអស្ចារ្យណាស់ ដែល Microsoft អនុញ្ញាត​ឲ្យក្រុមហ៊ុន​ប្រើ​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ​នូវ​កម្មវិធី Office 365 និង Microsoft Team។ បណ្ដុំ​កម្មវិធី​ដ៏​មាន​សក្ដានុពល​ទាំង​អស់​នេះ អាច​​ឲ្យ​អាជីវកម្ម និង​សហគ្រិន​ធ្វើ​ការងារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​មនុស្ស​កាន់តែ​ច្រើន​ជ្រើស​រើស​ការ​ធ្វើ​ការ​ពី​ចម្ងាយ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស Covid-19។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ក្រុមហ៊ុន​អ៊ីនធឺណិត EZECOM ដែល​ជា​ដៃ​គូ​ផ្លូវ​ការ​ចែកចាយ​ផលិតផល​របស់ Microsoft បាន​បញ្ជាក់​ថា ៖ “EZECOM មាន​មោទនភាព​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន Microsoft ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃវីរុស Covid-19។ យើង​ខ្ញុំ​សូម​ផ្តល់​ជូន​លោក​អ្នក​នូវ​ប្រូម៉ូសិន​ពិសេស​លើ​កញ្ចប់ Office 365 និង​កម្មវិធី Microsoft Team ដើម្បី​ជួយ​លោក​អ្នក​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​គឺ​ជា​ការ​ផ្តល់​ជូន​មួយ​ទៀត​ពី EZECOM ដើម្បី​ជួយ​លើក​ស្ទួយ​អាជីវកម្ម​របស់​អ្នក​ឱ្យ​នៅ​រឹងមាំ ខណៈ​វីរុស Covid-19 នៅ​ជា​បញ្ហា​ប្រឈមដ៏ធំមួយនៅលើពិភពលោក។”

យោងតាម​ប្រភព​ក្រុមហ៊ុនដដែល ការ​ផ្តល់​ជូនពិសេសនេះ គឺ​ឥត​គិត​ថ្លៃ​អ្វី​ទាំងអស់ និង​មាន​ភាព​ងាយ​ស្រួលបំផុត។ ចាប់​ផ្តើម​ពី​ថ្ងៃនេះ តាម​រយៈ​ភ្នាក់ងារ​របស់ EZECOM អ្នក​អាច​ប្រើប្រាស់ Office 365 (កញ្ចប់ Business Premium) សម្រាប់​អ្នក​ប្រើប្រាស់​ ២៥នាក់ រយៈពេល​១ខែ និង​ប្រើប្រាស់​កម្មវិធី Microsoft Team សម្រាប់​អ្នក​ប្រើ​ប្រាស់ ១ពាន់​នាក់ រយៈពេល៦ខែ ដោយ​ឥត​គិត​ថ្លៃ​អ្វី​ទាំង​អស់។ វា​ជា​ការ​ផ្ដល់​ជូន​ពេញលេញ ដែល​រួម​បញ្ចូល​មុខងារ​គ្រប់យ៉ាង​ ដូចជា មុខងារ​ហៅ​ទូរសព្ទ​តាម​អ៊ីនធឺណិត​ជាសម្លេង និង​ជាវីដេអូ (audio & video call) Cloud Storage ទំហំ 10 GB សម្រាប់រក្សាទុកឯកសាររបស់ក្រុមការងារ និង 2 GB សម្រាប់រក្សាទុកឯកសារផ្ទាល់ខ្លួន មុខងារធ្វើការលើឯកសារដោយផ្ទាល់លើអ៊ីនធឺណិត បច្ចុប្បន្នភាពទិន្នន័យភ្លាមៗ (real-time data sync) និងការគាំទ្រ ២៤ម៉ោង ពីក្រុមហ៊ុន EZECOM។

គួរបញ្ជាក់ផងដែរថា នៅពេលផ្តល់ជូនឥតគិតថ្លៃបានបញ្ចប់ អតិថិជនអាចបន្ត ឬបញ្ឈប់សេវាកម្មដោយមិនបាត់បង់ទិន្នន័យណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត ឱកាសពិសេសនេះគឺសម្រាប់តែក្រុមហ៊ុនអាជីវកម្ម ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។ តាមការកំណត់របស់ Microsoft ការផ្តល់ជូននឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះហើយ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទងទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរសព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕